• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូលអាស៊ានបានបញ្ចប់ប្រកបដោយជោគជ័យ ជាមួយនឹងឯកសារជាង ៩០ ត្រូវបានអនុម័ត

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានបញ្ជាក់ថា ឯកសារជាង ៩០ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំ ហើយអាស៊ានកំពុងដើរតាមផ្លូវដ៏ត្រឹមត្រូវ ដើម្បីអនុវត្តន៍គោលដៅក្លាយទៅជាស្នូលនៃកំណើន។
លោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo៕ រូបថត៖ VNA

នាថ្ងៃទី ៧ ខែកញ្ញា អញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានបញ្ចប់នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីរយៈពេល ៣ ថ្ងៃប្រព្រឹត្តិទៅនោះ  ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានបញ្ជាក់ថា ឯកសារជាង ៩០ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំ ហើយអាស៊ានកំពុងដើរតាមផ្លូវដ៏ត្រឹមត្រូវ ដើម្បីអនុវត្តន៍គោលដៅក្លាយទៅជាស្នូលនៃកំណើន។

លោកប្រធានាធិបតី Joko Widodo បានសង្កត់ធ្ងន់ថា៖ ទំនួលខុសត្រូវរួមរបស់បណ្ដាប្រទេសគឺទប់ស្កាត់ជម្លោះថ្មី មិនបង្កើតភាពតានតឹងថ្មី បន្ធូរស្រាលភាពតានតឹង និងបើកឱកាសសម្រាប់កិច្ចសន្ទនាសំដៅបង្រួញគម្លាតចំពោះការខ្វែងគំនិតគ្នា។ ពិភពលោកចាំបាច់ត្រូវតែជាដំបូលផ្ទះដែលមានសុវត្ថិភាព។ រហូតមកដល់បច្ចុប្បន្ននេះ អាស៊ានកំពុងដើរតាមផ្លូវដ៏ត្រឹមត្រូវ ដើម្បីអាចអនុវត្តន៍តួនាទីរួមចំណែកដល់ស្ថិរភាព និងសន្តិភាព ក៏ដូចជាក្លាយទៅជាចំណុចស្នូលនៃការអភិវឌ្ឍផងដែរ។

អំពីបញ្ហាមីយ៉ាន់ម៉ា លោកប្រធានាធិបតី Joko Widodo បានសង្កត់ធ្ងន់ថាឥណ្ឌូនេស៊ីនឹងសហការជាមួយអាស៊ាន តាមរយៈយន្តការ Troika (រួមមានប្រទេសជាប្រធានអាស៊ានប្ដូរវេនទាំង ៣ គឺ៖ អតីតប្រធាន ប្រធានបច្ចុប្បន្ន និងអនាគតប្រធាន) ដើម្បីដោះស្រាយវិបត្តិ។ ឥណ្ឌូណេស៊ី និងអាស៊ាននឹងបន្តបញ្ចេញសម្លេងអំពីផលប្រយោជន៍របស់បណ្ដាប្រទេសអាស៊ីប៉ាស៊ីហ្វិក ផលប្រយោជន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះមានសិទ្ធិនាំមកនូវវិបុលភាពដល់ប្រជាជននៃបណ្ដាប្រទេសជាសមាជិកអាស៊ានផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីចិន លោក Li Qiang អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១២ ខែតុលា

នាយករដ្ឋមន្ត្រីចិន លោក Li Qiang អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១២ ខែតុលា

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសវៀតណាម នាថ្ងៃទី ៨ ខែតុលា នាយករដ្ឋមន្ត្រីចិនលោក Li Qiang នឹងមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែតុលា។

Top