ព័ត៌មាន
កិច្ចប្រជុំកំពូលទីក្រុងឆ្លាតវៃឆ្នាំ ២០១៩ - Da Nang៖ កសាងទីក្រុងដែលឆ្លាតវៃនិងមានសុវត្ថិភាពជាងមុនជាមួយនឹងដំណោះស្រាយឌីជីថល
នាថ្ងៃទី ២៣ ខែតុលា នៅទីក្រុង Da Nang បានបើកកិច្ចប្រជុំកំពូលទីក្រុងឆ្លាត វៃ(Smart City Summit 2019 – Da Nang) ក្រោមប្រធានបទ “កសាងទីក្រុងដែលឆ្លាតវៃនិងមានសុវត្ថិភាពជាងមុន ជាមួយនឹងដំណោះស្រាយឌីជីថល”។ តំណាងជាង ៥០០ នាក់ ដែលជាអ្នកដឹកនាំទីក្រុងឆ្លាតវៃជុំវិញពិភពលោកអ្នកវិទ្យាសាស្ត្រ សហគ្រាស បច្ចេកវិទ្យាព័ត៌មាន បានចូលរួមក្នុងកិច្ចប្រជុំនេះ។
លោក Huynh Duc Tho ប្រធានគណៈកម្មាធិការប្រជាជន ទីក្រុង Da Nang អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ
នៅឯកិច្ចប្រជុំ ប្រការគួរអោយចាប់អារម្មណ៍ គឺជាសម័យប្រជុំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃខេត្តនិងទីក្រុងនៅក្នុងប្រទេសនិងអន្តរជាតិ ដែលបានពិភាក្សាយ៉ាងស៊ីជម្រៅអំពី “ការកសាងទីក្រុងឆ្លាតវៃ - ចក្ខុវិស័យនៃភាពជាអ្នកដឹកនាំ” ជាមួយនឹងបញ្ហាដែលបានលើកឡើងដូចជា៖ ការគ្រប់គ្រងទីក្រុងឆ្លាតវៃ ផ្អែកលើតម្រង់ទិសដៅទិន្នន័យ; ហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាសម្រាប់ទីក្រុងឆ្លាតវៃ; រដ្ឋាភិបាលឌីជីថលនិងហិរញ្ញវត្ថុសម្រាប់ទីក្រុងឆ្លាតវៃ រួមទាំងកម្មវិធី Smart City ផងដែរ។
អញ្ជើញថ្លែងក្នុងអង្គប្រជុំនេះ លោក Huynh Duc Tho ប្រធានគណៈកម្មាធិការប្រជា ជន ទីក្រុង Da Nang បានអោយដឹងថា៖ “យើងខ្ញុំបានកំណត់ថា ទីក្រុងវៃឆ្លាតមិនត្រឹមតែបញ្ចូលការគ្រប់គ្រងពីចំណេះដឹងប្រពៃណី ដោយផ្អែកលើដំណោះស្រាយទិន្នន័យនិងបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករមួយក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់ទីក្រុង Da Nang ទៀតផង។ កិច្ចប្រជុំលើកនេះ គឺជាឱកាសដ៏សំខាន់សម្រាប់ស្ថាប័នរៀបចំផែនការទីក្រុងទាក់ទង់ផ្ទាល់ផង រួមទាំងពិភាក្សាជាមួយដៃគូ និងជំនាញការក្នុងស្រុកនិងបរទេស អំពីរូបសណ្ឋាន បច្ចេកវិទ្យា ដំណោះស្រាយនិង គោលនយោបាយដើម្បីអនុវត្តន៍នូវប្រព័ន្ធកម្មវិធីឆ្លាតវៃ”។
នៅខាងក្រៅនៃកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅការតាំងពិព័រណ៍ ណែនាំពីផលិតផលនិងសេវាកម្មព័ត៌មានវិទ្យារបស់សហគ្រាសក្នុងស្រុកនិងអន្ដរជាតិ ស្តីពីការអនុវត្តកម្មវិធី Smart City ក្នុងវិស័យអប់រំ កសិកម្ម ដឹកជញ្ជូន សុខាភិបាលនិងទេសចរណ៍ ជាដើម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម