• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចខិតខំប្រឹងប្រែងការទូតប្រកបដោយការស្ថាបនាដើម្បីបញ្ចប់ “ស្ថានភាពអស់សង្ឃឹម” នៅស៊ីរី

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅចំពេលមានជម្លោះនិងវិបត្តិនៅក្នុងប្រទេសស៊ីរី ដែលអូសបន្លាយពេញមួយទសវត្សហើយ។

ក្រុមប្រឹក្សាសន្តិសុខបើកកិច្ចប្រជុំស្តីពីដំណើរការនយោបាយនៅស៊ីរី នាថ្ងៃទី ១៥ ខែមីនា (រូបថតៈ អ្នកយកព័ត៌មាន VOV ប្រចាំសហរដ្ឋអាមេរិក)


កាលពីម្សិលមិញ (១៥មីនា) ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំប្រចាំខែ ដោយផ្តោតលើដំណើរការនយោបាយនៅស៊ីរី។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅចំពេលមានជម្លោះនិងវិបត្តិនៅក្នុងប្រទេសស៊ីរី ដែលអូសបន្លាយពេញមួយទសវត្សហើយ។ ថ្លែងមតិនៅឯកិច្ចប្រជុំ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាម ប្រចាំនៅអង្គការ សហប្រជាជាតិបានចែករំលែកនូវទស្សនៈ ជាមួយសមាជិកក្រុមប្រឹក្សាសន្តិសុខស្តីពី ភាពចាំបាច់ដើម្បីជំរុញដំណើរការនយោបាយដែលដឹកនាំដោយប្រជាជនស៊ីរី ឈរលើមូលដ្ឋាននៃ សេចក្តីសម្រេចចិត្តលេខ ២២៥៤ ដែលក្រុមប្រឹក្សាសន្តិសុខបានអនុម័តកាលពីឆ្នាំ ២០១៥។
លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា មានកិច្ចខិតខំប្រឹងប្រែងអន្តរជាតិនិងថ្នាក់តំបន់ជាច្រើនក្នុងការជួយដោះស្រាយស្ថានភាពនៅប្រទេសស៊ីរីក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ប៉ុន្តែមិនទាន់សម្រេចបានលទ្ធផលដែលចង់បាននៅឡើយ ដោយភាគីនានា កង្វះខាតការទុកចិត្តគ្នាទៅវិញទៅមក។ ដើម្បីជំរុញដំណើរការនយោបាយនៅស៊ីរី ភាគីនានាចាំបាច់ត្រូវលើកកម្ពស់ការកសាងទំនុកចិត្តនិងពង្រឹងការសន្ទនារវាងភាគីនានាក្នុងប្រទេសស៊ីរី ក៏ដូចជានៅក្នុងសហគមន៍អន្តរជាតិ។ ទន្ទឹមជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឲ្យភាគីនានា ចៀសវាងសកម្មភាពដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង រក្សាស្ថិរភាពដើម្បីបម្រើដល់កិច្ចប្រឹងប្រែងចរចានិងបង្កើនការគាំទ្រដល់ប្រទេសស៊ីរីក្នុងគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីជំនះរាល់ឧបសគ្គបច្ចុប្បន្ន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វប្បធម៌ប្រពៃណីរបស់ជនជាតិទាំង៥៤ គឺជាធនធានដ៏មានតម្លៃដើម្បីកសាងប្រទេសវៀតណាមដ៏ខ្លាំងមាំមួន

វប្បធម៌ប្រពៃណីរបស់ជនជាតិទាំង៥៤ គឺជាធនធានដ៏មានតម្លៃដើម្បីកសាងប្រទេសវៀតណាមដ៏ខ្លាំងមាំមួន

នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិវប្បធម៌ ទេសចរណ៍បណ្ដាជនជាតិវៀតណាម (ទីក្រុងហាណូយ) ប្រធានរដ្ឋវៀតណាមលោក Luong Cuong បានអញ្ជើញចូលរួម ទិវាបុណ្យ “ពណ៌នានិទាឃរដូវលើទូទាំងមាតុភូមិ” ឆ្នាំ២០២៥។

Top