ព័ត៌មាន
កិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិ ត្រូវតែបម្រើដោយផ្ទាល់លើការអភិវឌ្ឍនិងស្វ័យភាពយុទ្ធសាស្ត្រ
នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហ៊ឹង ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្ស បានអញ្ជើញចូលរួមផងដែរ។
នៅក្នុងសុន្ទរកថាបញ្ចប់កិច្ចប្រជុំ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទដែលពិភពលោកមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ទំនាក់ទំនងកិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិ ត្រូវតែមានការព្យាករណ៍ជាមុន ផ្តល់ប្រឹក្សារហ័សនិងត្រឹមត្រូវ និងធ្វើសកម្មភាពប្រកបដោយភាពសកម្ម។ សំដៅទៅលើភារកិច្ចបន្ទាន់ដែលត្រូវផ្តោតលើក្នុងរយៈពេលប្រាំមួយខែចុងក្រោយនៃឆ្នាំ ២០២៦ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានចង្អុលបង្ហាញពីតម្រូវការក្នុងការបង្ហើយជាបន្ទាន់រាល់ឯកសារ ដើម្បីធានាថា គណៈកម្មាធិការដឹកនាំដំណើរការប្រកបដោយការឯកភាពនិងមានប្រសិទ្ធភាព។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យគណៈកម្មាធិការដឹកនាំចាប់ផ្តើមការងារភ្លាមៗ ដោយកសាងគណៈកម្មាធិការដឹកនាំទៅជាយន្តការដ៏មានប្រសិទ្ធភាពពិតប្រាកដសម្រាប់ភាពជាអ្នកដឹកនាំ និងទិសដៅជាយុទ្ធសាស្ត្រ រួមចំណែកដល់ការធ្វើឱ្យគោលនយោ បាយការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិបម្រើដល់ការអភិវឌ្ឍជាតិ ការពារជាតិ និងលើកកម្ពស់ឋានៈវៀតណាមក្នុងយុគសម័យថ្មី៕





