កាសែត Granma សង្ឃឹមថា បណ្ណសារពិសេសដែលមានចំណងជើងថា “គុយបានិងវៀតណាម៖ មាគ៌ារួម” (Cuba y Vietnam: Lo del Andar) នឹងក្លាយជាសារមន្ទីរដ៏រស់រវើកបំផុតអំពីទំនាក់ទំនងដ៏ស្មោះត្រង់ រវាងប្រជាជាតិទាំងពីរ។ នៅក្នុងសារមួយផ្ញើរទៅកាន់គេហទំព័រពិសេស ថ្នាក់ដឹកនាំរបស់ Granma បានសង្កត់ធ្ងន់ថា កាសែតមិនត្រឹមតែរក្សាអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែកំពុងបង្កើតអនាគតទៀតផង។ បច្ចុប្បន្ននេះ បណ្ណសារដ៏ធំសម្បើមរបស់ Granma បានធ្វើឌីជីថលនូវអត្ថបទចំនួនជាង ៥.០០០ ពីសម័យតស៊ូប្រយុទ្ធប្រឆាំងនឹងអាមេរិក ជាមួយនឹងរូបថតពណ៌ដ៏កម្រចំនួន ២០០ អំពីទីក្រុងហាណូយក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ក៏ដូចជាសុន្ទរកថាដើមរបស់មេដឹកនាំគុយបា Fidel Castro ក្នុងដំណើរទស្សនកិច្ចនៅខេត្ត Quang Tri ក្នុងឆ្នាំ ១៩៧៣។
ឈ្មោះរបស់គេហទំព័រពិសេស “គុយបា និងវៀតណាម៖ មាគ៌ារួម” (Cuba y Vietnam: Lo del andar) - បំផុសគំនិតដោយបទចម្រៀងដែលមានឈ្មោះដូចគ្នារបស់តារាចម្រៀងនិងតន្ត្រីករគុយបា Silvio Rodríguez - គឺដូចជាសារអំពីដំណើរដ៏វែងឆ្ងាយខាងមុខ។ ក្នុងបរិបទដែលពិភពលោកមានភាពច្របូកច្របល់ ទំនាក់ទំនងគុយបា-វៀតណាមនៅតែបរិសុទ្ធដូចកាលពីដើម៖ ជាមិត្តភាពគ្មានព្រំដែន និងជាភាតរភាពគ្មានចម្ងាយ៕