• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតអាល្លឺម៉ង់លើកសរសើរការងារបង្ការទប់ស្កាត់ជំងឺឆ្លង Covid-19 នៅវៀតណាម


កាសែតអាល្លឺម៉ង់ Spiegel កាលពីថ្ងៃទី២៨ មេសា បានចុះផ្សាយអត្ថបទសរសេរដែលវាយតម្លៃខ្ពស់ចំពោះការងារបង្ការទប់ស្កាត់និងគ្រប់គ្រងជំងឺ ឆ្លង Covid-19 នៅវៀតណាម។ កាសែតនេះចាត់ទុកថា ការដែលរដ្ឋាភិបាលវៀតណាមចាប់ផ្ដើមបន្ធូរស្រាលវិធានការរក្សាគម្លាតសង្គមកាលពីសប្ដាហ៍មុនបានសរឲ្យឃើញថា វៀតណាមបានគ្រប់គ្រងស្ថានភាពជំងឺឆ្លងយ៉ាងល្អ។

តាមអត្ថបទសរសេរនេះថា វៀតណាមបានអនុវត្តគោលនយោបាយជូនព័ត៌មានយ៉ាងញឹកញាប់ ក្នុងនោះក្រសួងសុខាភិបាលផ្ញើរសារទូរស័ព្ទ ធ្វើបច្ចុប្បន្នភាពការវិវត្តន៍របស់ជំងឺឆ្លងដល់អតិថិជនជាវទូរស័ព្ទចល័តទាំងអស់។ ករណីផ្សព្វផ្សាយព័ត៌មានក្លែងក្លាយស្ដីពី Covid-19 តាមរយៈមធ្យោបាយ សារព័ត៌មានសង្គមសុទ្ធតែត្រូវផាកពិន័យ។

ក្រៅពីនោះ អត្ថបទសរសេរនេះក៏បានលើកសរសើរក្រុមអតីតនិស្សិត និងអ្នកស្រាវជ្រាវវៀតណាមនៅអាល្លឺម៉ង់ដែលបានចលនារៃអង្គាសទឹកប្រាក់ ដើម្បីទិញម៉ាស់ពេទ្យស្ដង់ដារ FFP-3 និង N-95 ប្រមាណ៤០០០ម៉ាស់ ជូនបណ្ដាវេជ្ជបណ្ឌិតនៅអាល្លឺម៉ង់ផងដែរ។ អត្ថបទសរសេរវាយតម្លៃថា ការងារពីហាណូយនេះជាកាយវិកាដ៏ពិសេសក្នុងការជួយឧបត្ថម្ភមនុស្សធម៌ ហើយទោះបីជាសកម្មភាពដ៏តូចមួយក្ដីប៉ុន្តែបានបង្ហាញចំណងសាមគ្គីភាពក្នុងសភាពការណ៍ដ៏លំបាកនាបច្ចុប្បន្ន៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពន្លឿនការស្វែងរកនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី

ពន្លឿនការស្វែងរកនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី

នាថ្ងៃទី ២៦ ខែតុលា នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្ត ដោយអនុម័តលើបញ្ជីសមាជិកនៃគណៈកម្មាធិការដឹកនាំជាតិ ស្តីពីការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។ យោងតាមសេចក្តីសម្រេចនេះ ឧបនាយករដ្ឋមន្ត្រីលោកស្រី ផាម ធីថាញ់ត្រា គឺជាប្រធានគណៈកម្មាធិការដឹកនាំ។

Top