• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតអន្តរជាតិចុះផ្សាយព័ត៌មានអំពីដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong

តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping អគ្គលេខាបក្ស លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់ វៀតណាម កំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន។ ក្នុងឱកាសនៃព្រឹត្តិការណ៍នេះ កាសែតអន្តរជាតិមួយចំនួនបានចុះផ្សាយអត្ថបទជាច្រើនស្តីពីដំណើរទស្សនកិច្ចនេះ។
  អគ្គលេខាបក្ស លោក Nguyen Phu Trong បានគ្រវីដៃទៅកាន់គណៈប្រតិភូចិន និងកម្មាភិបាលស្ថានទូតវៀតណាម ដែលមកទទួលស្វាគមន៍លោកនៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំង។ (រូបថត៖ VOV)  

កាសែត People World ដែលមានទីស្នាក់ការនៅទីក្រុង New York (អាមេរិក) បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ជាព្រឹត្តិការណ៍ការទូតគួរឲ្យកត់សម្គាល់ ដោយបញ្ជូនសារសំខាន់មួយក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ អត្ថបទនេះបានលើកឡើងថា អគ្គលេខាបក្ស លោក Nguyen Phu Trong គឺជាមេដឹកនាំបរទេសដំបូងគេដែលបាន មកបំពេញទស្សនកិច្ចនៅចិន ចាប់តាំងពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ២០ របស់បក្សកុម្មុយនិស្តចិន។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺអភិវឌ្ឍន៍បន្ថែមទៀតនូវទំនាក់ទំនងភាពជាអ្នកជិតខាងប្រពៃណីរវាងភាគីទាំងពីរ ដើម្បីអត្ថប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព ស្ថិរភាពក្នុងតំបន់ ។

កាសែត Diplomat របស់អាមេរិកក៏មានអត្ថបទមួយ ក្រោមចំណងជើងថា ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong៖ លើកច្បាស់ពីទំនាក់ទំនងពិសេសរវាងវៀតណាមនិងចិន។ អត្ថបទនេះបានចាត់ទុកថា ដំណើរទស្សនកិច្ចលើកនេះ មិនត្រឹមតែជាសក្ខីភាពនៃទំនាក់ទំនងភាពជាអ្នកជិតខាងយូរអង្វែងរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងជាសញ្ញាដើម្បីបង្កើនទំនុកទុកចិត្ត ជំរុញទំនាក់ទំនងវៀតណាម-ចិន ឡើងដល់កម្រិតស្ថិរភាព និងអភិវឌ្ឍន៍ជាងទៀត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសរបស់បារាំង

វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសរបស់បារាំង

នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះប្រធានព្រឹទ្ធសភាបារាំង លោក Gérard Larcher ដែលបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។

Top