• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតឡាវ៖ ដំណើរទស្សនៈកិច្ចរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue បង្ហាញពីការគោរពនិងទំនុកចិត្តនយោបាយពិសេសរបស់បក្ស និងរដ្ឋវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមទៅបំពេញទស្សនកិច្ចផ្លូវការនៅឡាវចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៧ ឧសភា។
  ប្រធានរដ្ឋសភា លោក Vuong Dinh Hue (រូបថត៖ Doan Tan/TTXVN)  

កាសែត PathetLao Daily របស់ទីភ្នាក់ងារសារព័ត៌មានឡាវ នាថ្ងៃទី ១៣ ឧសភា បានចុះផ្សាយនៅទំព័រមុខនូវអត្ថបទមួយដែលមានចំណងជើងថា “ដំណើរទស្សនៈកិច្ចរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue បង្ហាញអំពីការគោរពនិងទំនុកចិត្ត នយោបាយពិសេសរបស់បក្ស រដ្ឋវៀតណាមចំពោះឡាវ” ដោយអះអាងថា  ដំណើរទស្សនកិច្ចនេះនឹងជួយពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពដ៏ធំធេង សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងរដ្ឋសភា នៃប្រទេសទាំងពីរនិយាយដោយឡែក  និងទំនាក់ទំនងវៀត ណាម-ឡាវនិយាយរួម។

PathetLao Daily បានអះអាងថា ដំណើរទស្សនកិច្ចនេះ បានរួមចំណែកអះអាងសារជាថ្មីថា ទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងឡាវនិងវៀតណាម គឺជាក្រិត្យក្រមនៃការអភិវឌ្ឍន៍ និងជាកត្តាសំខាន់ដើម្បីធានាបាននូវជ័យជំនះនៃបុព្វហេតុបដិវត្តន៍របស់ប្រទេសនីមួយៗ និងជាទ្រព្យសម្បត្តិរួមមិនអាចកាត់ថ្លៃបានរបស់ប្រជាជនទាំងពីរ ដែលមនុស្សជំនាន់នេះ នៅតែរក្សា ការពារ ផ្សព្វផ្សាយ ហើយនឹងបន្តទៅមនុស្សជំនាន់ក្រោយ។

សូមជម្រាបថា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមទៅបំពេញទស្សនកិច្ចផ្លូវការនៅឡាវចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៧ ឧសភា។ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅឡាវរបស់ថ្នាក់ដឹកនាំសំខាន់របស់វៀតណាម ក្នុងឆ្នាំមិត្តភាពឡាវ-វៀតណាមឆ្នាំ២០២២ ហើយក៏ជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅប្រទេសឡាវរបស់ប្រធានរដ្ឋសភាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

មុននេះ ៨០ឆ្នាំ (នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤) នៅតំបន់ព្រៃ Tran Hung Dao ខេត្ត Cao Bang ក្រុមកងទ័ពវៀតណាមឃោសនារំដោះ ជាតិ ដែលជាអង្គភាពដើមនៃកងទ័ពប្រជាជនវៀត ណាម ត្រូវបានចាប់បដិសន្ធិ។

Top