• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតឡាវចុះផ្សាយយ៉ាងច្បាស់លាស់អំពីវៀតណាមដែលរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភានិងក្រុមប្រឹក្សាប្រជាជនដោយជោគជ័យ

គេហទំព័ររបស់កាសែត Pasaxon  Laos (កាសែតប្រជាជនឡាវ) ក៏មានអត្ថបទមួយមានចំណងជើងថា “ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាល ទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់របស់វៀត ណាមទទួល បានជោគជ័យ”។
 

គេហទំព័ររបស់ទីភ្នាក់ងារសារព័ត៌មានឡាវ (KPL) រាយការណ៍ថា វៀតណាមបានរៀបចំការបោះឆ្នោតរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ប្រកបដោយជោគជ័យ (រូបថត៖ TTXVN)


សារព័ត៌មានឡាវនៅយប់ថ្ងៃទី ២៤ ខែឧសភាបានរាយការណ៍ព្រមៗគ្នាថា វៀតណាមបានរៀបចំប្រកបដោយជោគជ័យការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ដោយបញ្ជាក់ថា ការបោះឆ្នោតបានប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវតាមផែនការធានាប្រជាធិបតេយ្យនិងសន្តិសុខ។ គេហទំព័ររបស់ទីភ្នាក់ងារព័ត៌មានឡាវ (KPL) បានរាយការណ៍ថា អ្នកបោះឆ្នោតវៀតណាមជាង ៦០ លាននាក់នៅទូទាំងប្រទេសបានចូលរួមបោះឆ្នោតនាថ្ងៃទី ២៣ ខែឧសភានេះ ដោយបញ្ជាក់ថា នេះគឺជាពិធីបុណ្យដ៏ធំមួយរបស់ប្រជាជនទាំងមូល កងទ័ពវៀតណាមទាំងមូលនិងជាឱកាសដ៏សំខាន់សម្រាប់ប្រជាជនវៀតណាមអនុវត្តន៍និងលើកកម្ពស់សិទ្ធិកាតព្វកិច្ចនិងទំនួលខុសត្រូវរបស់ពលរដ្ឋក្នុងការជ្រើសរើសអ្នកតំណាងដែលដែលមានគុណធម៌និងទេពកោសល្យដើម្បីតំណាងឱ្យប្រជាជននៅក្នុងស្ថាប័នរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។

ក្នុងពេលជាមួយគ្នានោះ គេហរទំព័ររបស់កាសែត Pasaxon  Laos (កាសែតប្រជា ជនឡាវ) ក៏មានអត្ថបទមួយមានចំណងជើងថា “ការបោះឆ្នោតជ្រើសតាំងសមាជិក សភានីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់របស់វៀតណាមទទួលបានជោគជ័យ”។ យោងតាម Pasaxon Laos ការបោះឆ្នោតបានប្រព្រឹត្តទៅ តាមការគ្រោងទុក ធានានូវប្រជាធិបតេយ្យនិងសន្តិសុខ។ អ្នកបោះឆ្នោតមានសេចក្តីសោមនស្សរីករាយនិងមានមោទនភាពដែលអាចបោះឆ្នោត អនុវត្តសិទ្ធិបោះឆ្នោត ស្របតាមច្បាប់និងអនុវត្តន៍សិទ្ធិនិងកាតព្វកិច្ចជាពលរដ្ឋរបស់ខ្លួន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

COP២៨៖ ប្រទេសជាង ១៣០ ប្តេជ្ញាដាក់​បញ្ចូល​ផលិតកម្មស្បៀងអាហារ​ទៅក្នុងផែនការកាត់បន្ថយការបំភាយឧស្ម័ន

COP២៨៖ ប្រទេសជាង ១៣០ ប្តេជ្ញាដាក់​បញ្ចូល​ផលិតកម្មស្បៀងអាហារ​ទៅក្នុងផែនការកាត់បន្ថយការបំភាយឧស្ម័ន

កាលពីថ្ងៃទី ១ ខែធ្នូ ក្នុងសន្និសីទលើកទី ២៨ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៨) នៅទីក្រុងឌូបៃ អេមីរ៉ាត់អារ៉ាប់រួម (UAE) ប្រទេសចំនួនជាង ១៣០នៅជុំវិញពិភពលោកបានឯកភាពគ្នាក្នុងការរួមបញ្ចូលបញ្ហាស្បៀងអាហារ និងកសិកម្មទៅក្នុងផែនការសកម្មភាពអាកាសធាតុជាតិ។

Top