• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតបារាំងវាយតម្លៃខ្ពស់ចំពោះសក្តានុពលទេសចរណ៍របស់វៀតណាម

កាសែត Le Figaro បញ្ជាក់ថា ក្នុងនាមជាលំយោលនៃខឿនអរិយធម៌ដ៏សំបូរ បែប វៀតណាមបានខិតខំព្យាយាមថែរក្សាទីក្រុងបុរាណ និងស្ថាបត្យកម្មអាណានិគម ដែលជាស្លាកស្នាមវប្បធម៌ពេញគ្រប់ដំណាក់កាលប្រវត្តិសាស្ត្ររបស់ខ្លួន។
គេហទំព័រនៃកាសែតប្រចាំថ្ងៃ Le Figaro ប្រទេសបារាំង កាលពីថ្ងៃទី ១០ ខែកញ្ញា បានបង្ហោះខ្សែភាពយន្តឯកសារមួយដែលមានចំណងជើងថា “ទេសភាពវៀត ណាម៖ បុណ្យនៃវិញ្ញាណ”។ (រូបថត៖ lefigaro.fr)
គេហទំព័រនៃកាសែតប្រចាំថ្ងៃ Le Figaro ប្រទេសបារាំង កាលពីថ្ងៃទី ១០ ខែកញ្ញា បានបង្ហោះខ្សែភាពយន្តឯកសារមួយដែលមានចំណងជើងថា “ទេសភាពវៀត ណាម៖ បុណ្យនៃវិញ្ញាណ” រយៈពេល ១ ម៉ោង អនុវត្តន៍ដោយអ្នកដឹកនាំរឿង Eric Bacos ដែលពិពណ៌នាអំពីផ្ទាំងគំនូរទូទៅនៃទឹកដីនិងមនុស្សវៀតណាម។ ជាមួយនឹង រូបភាព និងសំឡេងដ៏រស់រវើក ខ្សែភាពយន្តនេះបានឆ្លុះបញ្ចាំងពីគ្រប់ទិដ្ឋភាពនៃជីវ ភាពប្រចាំថ្ងៃនៅវៀតណាមហើយនាំទស្សនិកជនធ្វើដំណើរកំសាន្តមកវៀតណាមតាមរយៈអេក្រង់តូច។ ចាប់ផ្តើមពីភាគខាងត្បូងជាកន្លែងដែលមានធានីសេដ្ឋកិច្ចដ៏ស្វាហាប់បំផុតរបស់ប្រទេសជាតិ នោះគឺទីក្រុងហូជីមិញ ចុះទៅកាន់សួនច្បារ និងទន្លេ ដ៏ល្បីល្បាញនៃតំបន់ដីសណ្ដទន្លេ Cuu Long បន្ទាប់មកឆ្លងកាត់ទឹកដីភាគកណ្តាលទៅ កាន់ភាគខាងជើង ចេញទៅឈូងសមុទ្រតុងកឹង និងរដ្ឋធានីហាណូយ ដែលប្រទេសវៀតណាមលាតសន្ធឹងដូចនាគមួយក្បាលឈានទៅសមុទ្រខាងកើតអញ្ចឹង។
កាសែត Le Figaro បញ្ជាក់ថា ក្នុងនាមជាលំយោលនៃខឿនអរិយធម៌ដ៏សំបូរ បែប វៀតណាមបានខិតខំព្យាយាមថែរក្សាទីក្រុងបុរាណ និងស្ថាបត្យកម្មអាណានិគម ដែលជាស្លាកស្នាមវប្បធម៌ពេញគ្រប់ដំណាក់កាលប្រវត្តិសាស្ត្ររបស់ខ្លួន។ ប្រទេសនេះប្រៀបដូចជារូបភាពចម្រុះជាមួយនឹងទេសភាពធម្មជាតិដ៏អស្ចារ្យ ពីវាលស្រែកាំជណ្ដើររហូតដល់កោះដែលស្ថិតរាយប៉ាយពាសពេញឈូងសមុទ្រ Ha Long៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top