ព័ត៌មាន
កាសែតជប៉ុនជូនដំណឹងអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang នៅជប៉ុននាពេលខាងមុខ

កាសែតជប៉ុនជូនដំណឹងអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang នៅជប៉ុននាពេលខាងមុខ
ចំពោះមុខដំណើរទស្សនកិច្ចថ្នាក់រដ្ឋ នៅជប៉ុនរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នោះ កាសែតជប៉ុន (The Japan Times) ក្នុងច្បាប់ចេញនាថ្ងៃទី២៨ខែឧសភា បានចុះផ្សាយអត្ថបទអត្ថាធិប្បាយ ស្តីពីសារៈសំខាន់នៃដំណើរទស្សនកិច្ច ក៏ដូចជាលើកត្រដែតការអភិវឌ្ឍ នៃទំនាក់ទំនងវៀតណាម-ជប៉ុន ក្នុងឱកាសរំលឹកខួបលើកទី៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូត។
អត្ថបទនេះបានអះអាងថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ លោក Tran Dai Quang នៅជប៉ុនលើកនេះ នឹងរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជ្រាលជ្រៅ ឆ្លើយតបនឹងបំណងប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិ បត្តិការនិងការអភិវឌ្ឍរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក។
កាសែតជប៉ុនក៏បានអះអាងថា ដំណើរទស្សនកិច្ចថ្នាក់រដ្ឋ នៅជប៉ុនជាលើកដំបូងពីថ្ងៃទី២៩ ខែឧសភាដល់ថ្ងៃទី២ ខែមិថុនា របស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang គឺពោរពេញទៅដោយអត្ថន័យ ជាពិសេសក្នុងឱកាសរំលឹកខួបលើកទី៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងជប៉ុននិងវៀតណាម (១៩៧៣-២០១៨) ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម