• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតកូរ៉េខាងត្បូង៖ អ្នកជំនាញអាមេរិកថ្កោលទោសសកម្មភាពរបស់ចិននៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម

តាមលោក Martinson ថា ចិនបានរំលោភបំពានលើតំបន់ EEZ របស់វៀតណាមដែលបានកំណត់តាមច្បាប់អន្តរជាតិ។
គេហទំព័រ newsprime.co.kr របស់កូរ៉េខាងត្បូងទើបតែបង្ហោះអត្ថបទសរសេរដែលដកស្រង់ការវិភាគរបស់អ្នកជំនាញលោក Ryan Martinson សាស្ត្រាចារ្យរងនៃវិទ្យាស្ថានកលយុទ្ធកងទ័ពជើងទឹកអាមេរិកដែលចាត់ទុកថា ការដែលចិនបញ្ជូននាវាស្រាវជ្រាវ Haiyang Dizhi 8 ចូលក្នុងតំបន់ថ្មប៉ប្រះទឹក Vanguard Bank នោះ ច្បាស់លាស់ថា ជាអំពើរំលោភបំពានលើច្បាប់អន្តរជាតិ។ វៀតណាមបានសំណូមពរជាច្រើនលើកច្រើនសារអោយនាវារបស់ចិនដកចេញពីតំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) របស់វៀតណាមរួចហើយ។ តាមលោក Martinson ថា ចិនបានរំលោភបំពានលើតំបន់ EEZ របស់វៀតណាមដែលបានកំណត់តាមច្បាប់អន្តរជាតិ។ លោកបានអះអាងថាថ្មប៉ប្រះទឹក Vanguard Bank មិនស្ថិតនៅក្នុង EEZ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់ចិននោះឡើយ ប៉ុន្តែស្ថិតនៅក្នុង EEZ និងតំបន់ខ្ពង់រាបបាតសមុទ្រ២០០ម៉ាយរបស់វៀតណាមដែលបានកំណត់យ៉ាងច្បាស់តាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ លោក Martinson ក៏បានចាត់ទុកថា ចិនកំពុងជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយកំពុងកាន់តំណែងជាចៅក្រមនៃតុលាការ យុត្តិធម៌អន្តរជាតិ មានចៅក្រមមួយរូបក្នុងចំណោមចៅក្រមទាំង ១៥ រូបនៅតុលាការសច្ចធម៌អន្តរជាតិ ហើយមានចៅក្រមមួយរូបក្នុងចំណោមចៅក្រៅ ២១ រូប នៅតុលាកាច្បាប់សមុទ្រអន្តរជាតិទៀតផង។ ប៉ុន្តែ ចិនបានបដិសេធជាបន្ត បន្ទាប់ការដោះស្រាយជម្លោះទាក់ទិនដល់កោះសមុទ្រនៅស្ថាប័នអនុវត្តច្បាប់អន្តរជាតិនិងអង្គការ​អន្តរជាតិផ្សេងៗទៀត។ អ្នកជំនាញលោក Ryan Martinson បានសង្កត់ធ្ងន់ថា តាមទំនៀមទំលាប់នៃច្បាប់អន្តរជាតិ វិធីដោះស្រាយជម្លោះទាក់ទិនដល់អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការប្រកបដោយប្រសិទ្ធ ភាពបំផុតនោះគឺត្រូវតែគោរពតាមគោលការណ៍ជាសារវ័ន្តនៃច្បាប់អន្តរជាតិដែលត្រូវបានប្រទេសនានាអនុម័ត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top