• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ឡាវ ឲ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព

នៅថ្ងៃទី៣១ ខែមីនា លោក Nguyen Manh Cuong សមាជិកគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានបំពេញទស្សនកិច្ចការងារនៅប្រទេសឡាវ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Nguyen Manh Cuong បានជួបជាមួយលោក Vilay Lakhamphong សមាជិកការិយាល័យនយោបាយ និងជាលេខាប្រចាំ​ការ​នៃគណៈលេខាមជ្ឈិម​បក្សប្រជាជនបដិវត្តន៍ឡាវ; លោកស្រី Sisay Leudetmounsone សមាជិកាការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិមបក្ស​; លោក Bounleua Phandanouvong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងការបរទេសមជ្ឈិមបក្ស; និងលោក Thongsavanh Phomvihane សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសឡាវ។

លោក Nguyen Manh Cuong ជួបជាមួយលោក Vilay Lakhamphong។ រូបថត៖ VNA 

នៅក្នុងជំនួបទាំងនេះ លោក Nguyen Manh Cuong បានពាំនាំនូវពាក្សជូនពរឆ្នាំថ្មីពីថ្នាក់ដឹកនាំនៃបក្ស និងរដ្ឋវៀតណាម ជូនចំពោះថ្នាក់ដឹកនាំនៃបក្ស រដ្ឋ និងប្រជាជនឡាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិឡាវ។ លោកអនុរដ្ឋមន្ត្រីបានអបអរសាទរចំពោះសមិទ្ធផលសំខាន់ៗដែលប្រទេសឡាវសម្រេចបាន នៅពេលន្លងមកនេះ។

លោក Nguyen Manh Cuong បានបញ្ជាក់ថា ក្រសួងការបរទេសវៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយគណៈទាក់ទងបរទេសមជ្ឈិមបក្ស និងក្រសួងការបរទេស ឡាវ ដើម្បីពិនិត្យឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់ និងកិច្ចសន្យា រវាងក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរ ដោយផ្តោតលើការអនុវត្តខ្លឹមសារ "ការតភ្ជាប់ជាយុទ្ធសាស្ត្រ" នាពេលខាងមុខ។

លោក Nguyen Manh Cuong បានបញ្ជាក់ថា ក្នុងបរិបទនៃស្ថានភាពសកលលោក និងតំបន់ដែលកំពុងមានភាពស្មុគស្មាញ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាក់ទងបរទេសនៃបក្សទាំងពីរគឺមានសារៈសំខាន់បំផុត រួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើសេនាធិការ ធានាផលប្រយោជន៍ជាតិរបស់ប្រទេសនីមួយៗ និងពង្រឹងបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍ។

លោក Nguyen Manh Cuong ជួបជាមួយលោកស្រី Sisay Leudetmounsone

ក្នុងជំនួបជាមួយលោក Nguyen Manh Cuong ថ្នាក់ដឹកនាំឡាវបានបញ្ជាក់ថា ឡាវតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពលើការអភិវឌ្ឍទំនាក់ទំនងជាមួយ វៀតណាម ហើយវាយតម្លៃខ្ពស់ចំពោះការជួយគាំទ្រដ៏ធំធេង និងស្មោះត្រង់ដែល វៀតណាមបានផ្តល់ដល់ប្រទេសឡាវ។ ភាគីទាំងពីរបានយល់ព្រមបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជាន់ខ្ពស់ និងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ និងប្រទេសទាំងពីរនាពេលកន្លងមក។ ភាគីទាំងពីរបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តកិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការអភិវឌ្ឍយ៉ាងជាក់ស្តែង និងមានប្រសិទ្ធភាពនូវទំនាក់ទំនងវៀតណាម-ឡាវ រួមចំណែកពង្រឹង និងពូនជ្រំទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងវៀតណាម និងឡាវក្នុងដំណាក់កាលថ្មី៕

https://kh.qdnd.vn

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top