ការអភិវឌ្ឍកសិកម្ម
និងជនបទប្រកបដោយចីរភាព គឺជាទិសដៅមូលដ្ឋាន
និងសសរស្តម្ភដើម្បីធានាសន្តិសុខស្បៀងអាហារ រួមវិភាគទានដល់សមាហរណកម្ម អន្តរជាតិ
បង្កើតសន្ទុះនាំចេញ ហើយលើកកំពស់ឋានៈ និងកិត្យានុភាពរបស់ វៀតណាម។
ឆ្ពោះទៅរកកំណើនបៃតង
និងការអភិវឌ្ឍកសិកម្មអេកូឡូស៊ី
វៀតណាមកំពុងឆ្ពោះទៅរកកំណើនបៃតង
និងការអភិវឌ្ឍកសិកម្មអេកូឡូស៊ី។
ការកាត់បន្ថយការបំភាយឧស្ម័នកាបូនមិនត្រឹមតែជាពាក្យស្លោកប៉ុណ្ណោះទេ
ប៉ុន្តែបានក្លាយជាគោលដៅ បទដ្ឋាន ដែលបានរួមបញ្ចូលក្នុងគម្រោងអភិវឌ្ឍន៍ទៀតហើយ។
អាចនិយាយបានថា ការផ្លាស់ប្តូរការត្រិះរិះទៅជាកំណើនបៃតងបានចាប់ផ្តើមមានភាព
ស៊ីសង្វាក់គ្នាពីផលិតករ ពាណិជ្ជករ អ្នកកែច្នៃ រហូតដល់អ្នកប្រើប្រាស់។
នេះជានិន្នាការវិជ្ជមានមួយ ដែលស្របតាមលក្ខណៈអន្តរជាតិ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម
និង អភិវឌ្ឍន៍ជនបទវៀតណាម លោក Le Minh Hoan បានមានប្រសាសន៍ថា៖
“កសិកម្មបៃតងគឺជានិន្នាការដែលមិនអាចបញ្ច្រាសបានទេ
យើងត្រូវសម្របខ្លួន ដោយម្ចាស់ការ ហើយតាមពិតទៅ ប្រជាជនបានសម្របខ្លួនបានហើយ។ ឧទាហរណ៍
នៅ Tu Ky ខេត្ត Hai Duong ប្រជាកសិករផលិតស្រូវ-មេទឹក-ក្ដាមជើងក្រហម
ពោលគឺផ្ដល់ តម្លៃ ៣ ជាន់។ កសិកររកចំណូលពីការលក់មេទឹកច្រើនជាងការលក់ស្រូវ
ប៉ុន្តែបើគ្មានស្រូវក៏គ្មានផលិតផលពីរផ្សេងទៀតដែរ។ ឬគំរូស្រូវ-បង្កង
ស្រូវ-ត្រីនៅខេត្ត Bac Lieu, Ca Mau ជាដើម។
កសិករវៀតណាមបាននិងកំពុងឆ្ពោះទៅរកកសិកម្មបែបអេកូ ឡូស៊ី។
ផ្នែកកសិកម្មក៏ត្រូវការពង្រីកគំរូបែបនេះដែរ ដោយសារតែនោះគឺជានិន្នាការ
នៃកសិកម្មវិលជុំ កសិកម្មបៃតង និងកសិកម្មអេកូឡូស៊ីស្របតាមធម្មជាតិ”។
ក្នុងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកកំណើនបៃតង
ឆ្នាំនេះគឺជាឆ្នាំដំបូងដែល វៀតណាមអនុវត្តន៍ដំណាក់កាលទី ១ (២០២៤ - ២០២៥) នៃគម្រោង
"ការអភិវឌ្ឍ ប្រកបដោយចីរភាពនៃការដាំស្រូវដោយមានគុណភាពខ្ពស់ និងបញ្ចេញឧស្ម័នទាប
១ លានហិកតាដែលផ្សាភ្ជាប់នឹងកំណើនបៃតងនៃតំបន់ដីសណ្ដទន្លេ Cuu Long រហូត ដល់ឆ្នាំ ២០៣០"។
គម្រោងនេះបង្ហាញពីទំនួលខុសត្រូវរបស់វៀតណាមចំពោះសហ
គមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងការកសាង
វិស័យកសិកម្មដែលមានការបំភាយឧស្ម័នទាប។
អភិវឌ្ឍន៍តាមរយៈជម្រៅ
ដើម្បីអភិវឌ្ឍន៍កសិកម្មប្រកបដោយចីរភាព
ការធ្វើបរិវត្តកម្មឌីជីថលត្រូវបានចាត់ទុកថា ជារបកគំហើញ
ដែលបង្កើតកម្លាំងចលករថ្មីសម្រាប់កំណើន និងការ អភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម។
ការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រង ការផលិត ការធ្វើអាជីវកម្ម ការតាមដានប្រភពដើម
និងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផល នាំមកនូវ តម្លាភាព
និងភាពត្រឹមត្រូវនៃប្រភពដើមអាហារ ជំរុញការផលិតទំនិញ ការប្រើប្រាស់ ផលិតផល
ហើយបង្កើតឱកាសសម្រាប់ការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព។ លើសពីនេះ នៅឆ្នាំនេះ
វិស័យកសិកម្មទាំងមូលនឹងរៀបចំផលិតកម្មឡើងវិញតាម តំបន់កសិកម្មឯកទេស
ដោយភ្ជាប់ជាមួយការណែនាំភូមិសាស្រ្ត ការតាមដានប្រភព ដើម
និងការសាងសង់លេខកូដតំបន់ដាំដុះ និងតំបន់ចិញ្ចឹម។ តំរង់ទិសផែនការផលិត
កម្មស្របតាមទីផ្សារ; ធានាការផ្គត់ផ្គង់
ដើម្បីបម្រើតម្រូវការក្នុងស្រុក និងការនាំចេញ។ ទន្ទឹមនឹងនោះ
ជំរុញការផ្សព្វផ្សាយពាណិជ្ជកម្ម ការចរចារលុបចោលរបាំងបច្ចេកទេស របាំងពាណិជ្ជកម្ម
និងបើកទីផ្សារនាំចេញ... អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ ជនបទ លោក Phung
Duc Tien បានឲ្យដឹងថា៖
“ផ្នែកទាំងមូលនឹងអនុវត្តន៍ច្បាប់ យុទ្ធសាស្ត្រ កម្មវិធី គម្រោង
ផែនការមេនិង ផែនការអភិវឌ្ឍន៍នានា ជាពិសេសយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មនិងជនបទប្រកប
ដោយចីរភាពដំណាក់កាល ២០២១ - ២០៣០; ផែនការរៀបចំរចនាសម្ព័ន្ធវិស័យ
កសិកម្មឡើងវិញ ដំណាក់កាល ២០២១ - ២០២៥ កម្មវិធីគោលដៅជាតិអំពីការកសាង ជនបទថ្មី
ដំណាក់កាល ២០២១ - ២០២៥... ការផ្លាស់ប្តូរពីការត្រិះរិះផលិតកម្មកសិកម្ម
ទៅជាសេដ្ឋកិច្ចកសិកម្ម; ពីការអភិវឌ្ឍវិស័យតែមួយ
ទៅជាកិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍពហុវិស័យ; ជំរុញការរួមបញ្ចូលពហុគុណតម្លៃក្នុងផលិតផលកសិកម្ម
រុក្ខប្រមាញ់ និងនេសាទ; ផ្លាស់ប្តូរពីខ្សែសង្វាក់ផ្គត់ផ្គង់កសិផលទៅជាការអភិវឌ្ឍខ្សែ
សង្វាក់ទំនិញនានា”។
ស្ថិរភាព
និងការអភិវឌ្ឍតាមរយៈជម្រៅនៃវិស័យកសិកម្ម គឺជាកម្លាំងចលករមួយ
សម្រាប់កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំនេះ។ លើសពីនេះ ការដែលវៀត
ណាមអភិវឌ្ឍន៍កសិកម្មប្រកបដោយចីរភាព ក៏រួមចំណែកធានាសន្តិសុខស្បៀងអាហារ សកលផងដែរ៕





