• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការវិវត្តន៍នៃជំងឺរាតត្បាត COVID-19 នៅបណ្តាប្រទេសជាច្រើនលើពិភពលោក

នាថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២០ អ្នកនាំពាក្យគណៈកម្មាធិការសុខាភិបាលជាតិរបស់ចិន (NHC) លោក  Mi Feng បានឲ្យ​ដឹង​ថា ប្រទេសនេះបានឆ្លងកាត់ដំណាក់កាលកំពូលនៃការកើនឡើងនៃជម្ងឺរាតត្បាត កូវីដ១៩ (Covid-19) ។

យោង​តាម​របាយ​ការណ៍នាពេលថ្មីៗនេះ របស់ NHC បានឲ្យដឹងថា នាថ្ងៃទី ១១ ខែមីនា ប្រទេសចិនដីគោក បានកត់​សម្គាល់អ្នកស្លាប់មានចំនួន ១១ នាក់បន្ថែមទៀតក្នុងនោះមាន ១០ នាក់ស្ថិតនៅខេត្តហ៊ូប៉ី និង ១ នាក់ទៀត​នៅខេត្ត Shaanxi ។ ប្រទេសចិនដីគោកបានកត់ សម្គាល់អ្នកឆ្លងថ្មីចំនួន ១៥ នាក់បន្ថែមទៀត ពោលគឺថយ​ចុះបើប្រៀបធៀបនឹងចំនួន ២៤ ករណីកាលពីថ្ងៃទៅមិញ។
 
​ទន្ទឹមនឹង​នេះ អគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាន​អះ​អាង​ថា ជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19 នេះគឺជា«ជំងឺរាតត្បាតសកល» ដែលអាចគ្រប់គ្រងបាន ប្រសិន​បើ​ប្រទេសនានាបង្កើនការទប់ទល់យ៉ាងខ្លាំងផងដែរ។ ថ្លែងមតិទៅកាន់អ្នកការទូតនៅទីក្រុងហ្សឺណែវ (ប្រទេស​ស្វីស) កាលពីថ្ងៃទី ១២ ខែមីនា លោក Ghebreyesus បាន​សង្កត់​ធ្ងន់​ថាការ​សម្រេច​ចិត្ត​ដែល​ហៅថា​«ជំងឺ​រាតត្បាត​សកល» មិនមែនមាន​ន័យថាបណ្តា​ប្រទេស​បោះបង់​ចោលការ​ប្រយុទ្ធ​ប្រឆាំង នឹង​ការ​ឆ្លង​រាលដាល​នៃជំងឺដ៏កាច​សាហាវនោះឡើយ។
 
ពិតណាស់​ថា ចំនួនករណីនៃការឆ្លងនិងការស្លាប់កំពុងកើនឡើងដោយឥតឈប់ឈរនៅទូទាំងពិភពលោក។ គិតត្រឹម​ដល់យប់​ថ្ងៃទី ១២ ខែមីនា ចំនួនអ្នកឆ្លងវីរុស SARS-CoV-2 នៅទូទាំងពិភពលោកបាន​កើនឡើង​ដល់​ ១២៩. ៦៤១ នាក់និង ៤.៧៤៩ នាក់បានស្លាប់ផងដែរ។ ការផ្ទុះជំងឺរាតត្បាតនេះត្រូវបាន​រកឃើញ​និងរីក​រាល​ដាល​នៅប្រទេសនិងដែនដីចំនួន ១២៥ ហើយ។
 
យ៉ាងណា​មិញ នាថ្ងៃទី ១២ ខែមីនា ស្ថាប័នគ្រប់គ្រងនិងការពារប្រឆាំងជំងឺ រាតត្បាត របស់កូរ៉េខាងត្បូង (KCDC)​ បានឲ្យដឹងថា ចំនួនករណីឆ្លងជំងឺកូវីដ១៩ នៅប្រទេសនេះបានកើនបន្ថែម ១១៤ ករណី ដែលធ្វើ​ឲ្យចំនួន​នេះឡើង​ដល់ ៧.៨៦៩ ករណី។ រីឯនៅប្រទេសជប៉ុនគិតត្រឹមដល់ថ្ងៃទី ១២ ខែមីនា មាន​អ្នក​ស្លាប់​ចំនួន​ ២៣ នាក់ដោយជំងឺរាតត្បាតកូវីដ១៩ ហើយមានអ្នកឆ្លងចំនួន ១.៣៣៧ នាក់ផងដែរ។ ក្រៅពីនោះ នាថ្ងៃ​ទី​ ១២ ខែមីនាក្រសួងសុខាភិបាលអ៊ីរ៉ង់ បានជូនដំណឹងថា ប្រទេសនេះបាន​កត់សម្គាល់​អ្នកស្លាប់​ដោយ​ជម្ងឺ​កូវី​ដ១៩ មានចំនួន ៧៥ នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យ​ចំនួន​អ្នកស្លាប់​សរុប​ដោយ​វីរុស SARS-CoV-2 នៅប្រទេសនេះកើនឡើងដល់ ៤២៩ នាក់តែម្តង៕

 

តាម VOV5 -  វិទ្យុសំឡេង​វៀតណាម​
 

វៀតណាម-ទួរគីដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិត ៤ ពាន់លានដុល្លារអាមេរិក

វៀតណាម-ទួរគីដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិត ៤ ពាន់លានដុល្លារអាមេរិក

នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ (ម៉ោងក្នុងស្រុក) នៅប្រទេសទួរគី នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងអនុប្រធានាធិបតីទួរគី លោក Cevdet Yilmaz បានចូលរួមសន្និសីទសារព័ត៌មានរួមបន្ទាប់ពីជំនួបពិភាក្សាការងារ។

Top