• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការវិនិយោគទុនបរទេសជិត ១៦,៨ ពាន់លានដុល្លារអាមេរិកបានវិនិយោគចូលវៀតណាមក្នុងរយៈពេល ៨ ខែ

នាយកដ្ឋានវិនិយោគបរទេស (ក្រសួងផែនការ និងវិនិយោគ) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែសីហា ដើមទុនសរុបដែលបានចុះបញ្ជីថ្មី កែសម្រួល និងបញ្ចូលមូលធន ទិញភាគហ៊ុន ទិញមូលធនវិភាគទានរបស់វិនិយោគិនបរទេសនៅវៀតណាម សម្រេចបានបានជិត ១៦,៨ពាន់លានដុល្លារអាមេរិក។

ក្នុងចំណោមវិស័យសេដ្ឋកិច្ចទាំង ២១ អ្នកវិនិយោគបរទេសបានវិនិយោគក្នុងវិស័យចំនួន ១៨។ ក្នុងនោះ ផ្នែកកែច្នៃ និងផលិតបន្តនាំមុខដោយការវិនិយោគសរុបជាង ១០,៧ ពាន់លានដុល្លារ; អាជីវកម្មអចលនទ្រព្យជាប់ចំណាត់ថ្នាក់ទីពីរ; បន្តបន្ទាប់គឺផ្នែក សកម្មភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយ។

បើនិយាយពីចំនួនគម្រោងថ្មី ក្រុមផ្នែគ៖ លក់ដុំ និងរាយ ឧស្សាហកម្មកែច្នៃ និងផលិតកម្ម និងសកម្មភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានទាក់ទាញគម្រោងច្រើនបំផុត។

បច្ចុប្បន្ន មានប្រទេស និងដែនដីចំនួន ៩៤ ដែលកំពុងវិនិយោគនៅវៀតណាមក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២២។ ដែលក្នុងនោះ សិង្ហបុរីនាំមុខគេជាមួយនឹងទុនវិនិយោគសរុបជាង ៤,៥៣ ពាន់លានដុល្លារ។ ប្រទេសកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់ទីពីរ; ជប៉ុនជាប់ចំណាត់ថ្នាក់លេខ៣៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ក្រុមហ៊ុន HP គ្រុប (សហរដ្ឋអាមេរិក) នឹងវិនិយោគច្រើនថែមទៀតនៅវៀតណាម

ក្រុមហ៊ុន HP គ្រុប (សហរដ្ឋអាមេរិក) នឹងវិនិយោគច្រើនថែមទៀតនៅវៀតណាម

នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញទទួលជួបលោក Antoine Colin អនុប្រធានជាន់ខ្ពស់ ទទួលបន្ទុកការផ្លាស់ប្តូរឌីជីថលនិងខ្សែសង្វាក់ផ្គត់ផ្គង់នៃសាជីវកម្ម HP (សហរដ្ឋអាមេរិក)។

Top