• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការរំលឹកខួបលើកទី៨៩ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាមថ្ងៃទី៣ ខែកុម្ភៈ៖ និទាឃរដូវ - សេចក្ដីប្រាថ្នានិងជំនឿជាក់

មុននេះ៨៩ឆ្នាំ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៣០ បក្សកុម្មុយនិស្តវៀតណាមត្រូវ បានបង្កើតឡើង ដោយគូសសញ្ញានូវរបត់​ធំមួយក្នុងប្រវត្តិសាស្ត្របដិវត្តន៍វៀត ណាមព្រមទាំងក៏ជាព្រឹត្តិការណ៍ភ្លឺស្វាងនៅលើផ្លូវអភិវឌ្ឍរបស់ប្រជាជាតិផងដែរ។

បក្សកុម្មុយនិស្តវៀតណាម ជាកម្លាំងត្រួសត្រាយជាតំណាងដ៏ស្មោះត្រង់ចំពោះផលប្រយោជន៍នៃវណ្ណៈកម្មករ ពលករនិងប្រជាជាតិទាំងមូល។ (រូបថត៖ TTXVN)

ត្រូវបានបង្កើតនិងបំប៉ន់ដោយលោកប្រធានហូជីមិញ បក្សកុម្មុយនិស្តវៀតណាមជាកម្លាំងត្រួសត្រាយ ជាតំ​ណាង​ដ៏ស្មោះត្រង់ចំពោះផលប្រយោជន៍នៃវណ្ណៈ កម្មករ ពលករនិងប្រជាជាតិទាំងមូល។

ប្រវត្តិសាស្ត្រក្នុងអំឡុងពេល៨៩ឆ្នាំកន្លងទៅនៃបដិវត្តន៍វៀតណាមបានអះអាងថា ទំនាក់ទំនងដ៏ស្និទ្ធស្នាលដូចជាសាច់ឈាមរវាងបក្សជាមួយប្រជាជននោះគឺកត្តាដែលមានអត្ថន័យស្លាប់រស់ចំពោះបក្សនិងបដិវត្តន៍​វៀត​ណាម​។ បក្សកុម្មុយនិស្តវៀតណាមបានដឹកនាំប្រជាជាតិវៀតណាមជំនះពុះពារលើការលំបាក ការសាកល្បងជាច្រើនលើសលុប ដើម្បីដណ្ដើមបានជ័យជំនះដ៏ធំធេងត្រចះត្រចង់។ រាល់សមិទ្ធផលដែលមានអត្ថន័យប្រវត្តិសាស្ត្រទាំងនោះគឺអាស្រ័យដោយមានការផ្សាភ្ជាប់ដូចជាសាច់ឈាមជាមួយប្រជាជន ចំណងសាមគ្គីភាព ការប្រមូលផ្ដុំ និងពង្រីកកម្លាំងពលំរបស់ប្រជាជនទាំងមូល។ នោះគឺជាកត្តាដែលសម្រេចលើជ័យជំនះទាំងអស់នៃ​បដិវត្តន៍វៀតណាមក្នុងអំឡុងពេល៨៩ឆ្នាំកន្លងទៅ ព្រមទាំងជាប្រភពនៃកម្លាំងវៀតណាមផងដែរ។

ក្នុងឱកាសនេះដែរ នាយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈចាត់តាំងការរំលឹកខួបទិវាបុណ្យទានទីក្រុងហូជីមិញបានរៀបចំកម្មវិធីសិល្បៈក្នុងឱកាសរំលឹកខួបលើកទី ៨៩ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាមក្រោមប្រធានបទ “ពន្លឺចែងចាំងទូទាំងមាតុប្រទេស”៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាម ប្រសើរឡើងនៅពេលដែល GDP ក្នុងត្រីមាសបន្ទាប់ខ្ពស់ជាងត្រីមាសមុន

សេដ្ឋកិច្ចវៀតណាម ប្រសើរឡើងនៅពេលដែល GDP ក្នុងត្រីមាសបន្ទាប់ខ្ពស់ជាងត្រីមាសមុន

តួរលេខដែលបានប្រកាសនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ពីអគ្គនាយកដ្ឋានស្ថិតិបានឲ្យ ដឹងថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាសទីបីរបស់វៀតណាមបាន កើនឡើង ៥,៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Top