• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការពិគ្រោះយោបល់នយោបាយរវាងវៀតណាម និងបង់ក្លាដែស

អនុវត្តកិច្ចព្រមព្រៀងរវាងក្រសួងការបរទេសទាំងពីរ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុង Dhaka ប្រទេសបង់ក្លាដែស អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Do Hung Viet និងអនុរដ្ឋមន្ត្រីការបរទេសបង់ក្លាដែស Masud Bin Momen បានធ្វើជាសហប្រធានសម័យប្រជុំលើកទី ២ នៃការពិគ្រោះយោបល់នយោបាយរវាងវៀតណាមនិង បង់ក្លាដែស។
ទិដ្ឋភាពនៃសម័យប្រជុំ។ (រូបថត៖ baoquocte.vn)

នៅក្នុងកិច្ចពិគ្រោះនយោបាយ ភាគីទាំងពីរបានឯកភាពធ្វើការរួមគ្នាដើម្បីកសាងចក្ខុវិស័យរយៈពេលវែងសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ព្រមទាំងពង្រឹងកិច្ចប្រជុំជាប្រចាំនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ អប់រំ កសិកម្ម នេសាទ និងចិញ្ចឹមសត្វ ព្រមទាំងបង្កើនការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះតួនាទីស្នូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការដោះស្រាយបញ្ហាក្នុងតំបន់។ ភាគីទាំងពីរបានឯកភាពពង្រឹងការសម្របសម្រួលនៅវេទិកាតំបន់ និងអន្តរជាតិ គាំទ្របេក្ខភាពគ្នាទៅវិញទៅមក ក៏ដូចជាចែករំលែកទស្សនៈ និងគោលជំហរនៅវេទិកានៃប្រទេសកំពុងអភិវឌ្ឍន៍ដូចជា ចលនាមិនចូលបក្សសម្ព័ន្ធ កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង ដើម្បីលើកកំពស់សាមគ្គីភាព ភាពម្ចាស់ការ និងភាពខ្លួនទីពឹងខ្លួនរបស់ប្រទេសក្នុងតំបន់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រជាជនវៀតណាមមានសុទិដ្ឋិនិយមបំផុតនៅអាស៊ីអំពីអនាគតសេដ្ឋកិច្ចរបស់ខ្លួន

ប្រជាជនវៀតណាមមានសុទិដ្ឋិនិយមបំផុតនៅអាស៊ីអំពីអនាគតសេដ្ឋកិច្ចរបស់ខ្លួន

របាយការណ៍ "អាស៊ី៖ ទីផ្សារដែលត្រូវតាមដាននៅឆ្នាំ ២០២៣" ចេញផ្សាយដោយក្រុមហ៊ុនព្យាករណ៍និន្នាការសកលលោក WGSN កាលពីថ្ងៃទី ៦ ខែមិថុនា បង្ហាញថា ប្រជាជនវៀតណាមមានសុទិដ្ឋិនិយមបំផុតអំពីអនាគតសេដ្ឋកិច្ចរបស់ប្រទេសខ្លួន ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ី។

Top