• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការផ្តល់អំណោយពីពុទ្ធបរិស័ទវៀតណាមដើម្បីគាំទ្រប្រជាជនឥណ្ឌានិងនេប៉ាល់ប្រឆាំងនឹងជំងឺកូវីដ ១៩

នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងញូដេលី ស្ថានទូតវៀត ណាមប្រចាំនៅឥណ្ឌាបានរៀបចំពិធីប្រគល់ជំនួយឧបត្ថម្ភរបស់ប្រជាជននិងពុទ្ធបរិស័ទវៀតណាមដើម្បីជួយប្រជាជនឥណ្ឌា និងនេប៉ាល់ទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ- ១៩។ ព្រឹត្តិការណ៍នេះធ្វើឡើងទាំងដោយផ្ទាល់និងតាមអ៊ីនធឺរណែត។

នៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតលោក Pham Sanh Chau បានប្រគល់ម៉ាស៊ីនជួយដង្ហើមចំនួន ៣៥ គ្រឿង និងខ្ទង់ជំនួយចំនួន ១៤ ទៀតដែលមានតម្លៃសរុប ១៣.៦៥៣,០០០ រូពី (ស្មើនឹង ៤ ពាន់លានដុង) ទៅដល់សហព័ន្ធពុទ្ធសាសនាឥណ្ឌានិងអង្គការ បុគ្គល់ចំនួន ១៤ នៅក្នុងប្រទេសឥណ្ឌានិងនេប៉ាល់។ ឯកអគ្គរដ្ឋទូត Pham Sanh Chau បានឲ្យដឹងថា ការគាំទ្រពីស្ថាប័ននិងបុគ្គលវៀតណាមគឺជាភ័ស្តុតាងនៃសាមគ្គីភាពនិងការផ្សាភ្ជាប់រវាងប្រជាជនវៀតណាមនិងប្រជា ជនឥណ្ឌានិងនេប៉ាល់ ហើយសង្ឃឹមថាពួកគេនឹងមានកម្លាំងបន្ថែមទៀតដើម្បីកំចាត់ជំងឺរាត ត្បាតនេះ។

ក្នុងឱកាសនេះ តំណាងអង្គការនិងបុគ្គលនានារបស់ឥណ្ឌានិងនេប៉ាល់បានថ្លែងអំណរគុណចំពោះសម្បុរសជនវៀតណាមនិយាយដោយឡែក និងប្រជាជនវៀតណាមនិយាយរួមនិងវាយតម្លៃខ្ពស់ចំពោះជំនួយជាក់ស្តែងនិងស្មោះត្រង់របស់ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

នៅរសៀលថ្ងៃទី១៥ ខែតុលា (ម៉ោងក្នុងស្រុក) លោកប្រធានរដ្ឋសភា ជិន ថាញ់​មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងស៊ីអាន ខេត្តសានស៊ី (ចិន​) វិល​ត្រឡប់មកវៀតណាមវិញ បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងធ្វើជាសហ​អធិបតីនៃ​សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាង​ប្រជាជនទូទាំង​ប្រទែស​ចិន តាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិន​។

Top