• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការប្រើប្រាស់ល្បិចកលមូលបង្កាច់ក៏មិនអាចពោលបង្ខូចសេរីភាពសារព័ត៌មានរបស់វៀតណាមបានឡើយ

ការមូលបង្កាចនិងបំផ្លើសការពិត អំពីស្ថានភាពសេរីភាពសារព័ត៌មានក្នុងប្រទេសវៀតណាម គឺជាល្បិចកល់មួយដែលតែងតែត្រូវបានអង្គការ និងក្រុមជ្រុលនិយមមួយចំនួនដែលខ្វះសុច្ឆន្ទៈចំពោះប្រទេសវៀតណាមប្រើប្រាស់ ក្នុងនោះមានអង្គការអ្នកកាសែតគ្មានព្រំដែន (RSF) ផងដែរ។ នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២២ អង្គការ RSF បានប្រកាសម្តងទៀតនូវអ្វីដែលហៅថា “តារាងចំណាត់ថ្នាក់ប្រចាំឆ្នាំអំពីសេរីភាពសារព័ត៌មាន” សម្រាប់រៀបចំណាត់ថ្នាក់សេរីភាពសារព័ត៌មានទូទាំងពិភពលោក ដែលក្នុងនោះមានព័ត៌មានមិនពិតអំពីស្ថានភាពសេរីភាពសារព័ត៌មានរបស់សារព័ត៌មានវៀតណាម។ នេះត្រឹមតែជាល្បែងចាស់គំរិលដែលត្រូវបានសរសេរឡើងវិញ ដើម្បីបន្ទាបកេរ្តិ៍ឈ្មោះសិទ្ធិមនុស្សវៀត ណាមក្នុងឆាកអន្តរជាតិប៉ុណ្ណោះ។
  ផែនទីសេរីភាពសារព័ត៌មានរបស់អង្គការអ្នកកាសែតគ្មានព្រំដែនក្នុងរបាយការណ៍ស្តីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០២២ (រូបថត៖ AFP)  

សន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០២២ ចេញផ្សាយដោយ RSF បានដាក់ចំណាត់ថ្នាក់ វៀតណាមនៅទី ១៧៤ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចំនួន ១៨០។ ក្នុងន័យនេះ RSF បានមូលបង្កាច់ថា  “អ្នកយកព័ត៌មានឯករាជ្យ និងអ្នកសរសេរប្លុកច្រើនតែជាប់គុក”។ អង្គការនេះក៏បានលេចមុខកាន់ជើងនិងលើកតម្កើងក្រុម និងបុគ្គលមួយចំនួនដែលឆ្លៀតពីសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ដើម្បីប្រឆាំងជំទាស់នឹងវៀតណាម។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៥  RSF ឈ្មោះជាភាសាបារាំងពេញ  គឺ "Reporters sans frontières" ដែលមានទីស្នាក់ការកណ្តាលអន្តរជាតិនៅទីក្រុងប៉ារីស។ នេះគឺជាអង្គការក្រៅរដ្ឋាភិបាលមួយ ដោយប្រើមាត្រា ១៩ នៃសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជាមូលដ្ឋានសម្រាប់ប្រតិបត្តិការ។ ប៉ុន្តែផ្ទុយពីគោលនយោបាយរបស់អង្គការសហប្រជាជាតិ អង្គការនេះតែងតែមានពាក្យសំអាងខុសឆ្គង់ មូលបង្កាចលើស្ថានភាពសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិនៅក្នុងប្រទេសមួយចំនួន ក្នុងនោះមានវៀតណាមផងដែរ។ ប្រទេសជាច្រើនជុំវិញពិភពលោកបានចោទប្រកាន់ RSF ថាជាអ្នកនៅពីក្រោយរឿងរ៉ាវដ៏ស្មុគស្មាញ បង្កបញ្ហា អស្ថិរភាព ញុះញង់ឱ្យមានអំពើហិង្សា។ តាមពិត RSF ស្ថិរភាពនិងប្រតិបត្តិតាមរយៈជំនួយហិរញ្ញវត្ថុពីមជ្ឈដ្ឋាននយោបាយលោកខាងលិចមួយចំនួន។ ដូច្នេះហើយ នៅក្នុងចំណាត់ថ្នាក់សេរីភាពសារព័ត៌មានប្រចាំឆ្នាំ RSF តែងតែធ្វើតាមការរៀបចំដោយចេតនារបស់រដ្ឋាភិបាលនៃបណ្តាប្រទេសលផ្តល់មូលនិធិដល់សកម្មភាពរបស់អង្គការនេះ។ ការចាត់ថ្នាក់របស់ RSF លើសេរីភាពសារព័ត៌មាននៅក្នុងប្រទេសវៀតណាម គ្រាន់តែផ្អែកលើព័ត៌មានទទួលបានពីអ្នកប្រតិកម្ម អង្គការអរិភាព បុគ្គល និងសកម្មភាពដែលបំពានច្បាប់វៀតណាមប៉ុណ្ណោះ។ ហេតុដូច្នេះ ព័ត៌មានទាំងនេះខ្វះសត្តានុម័ត បង្ហាញមិនពិតអំពីស្ថានភាពសេរីភាពសារព័ត៌មាននៅវៀតណាម។

គួរបញ្ជាក់ដែរថា វៀតណាមតែងតែជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ដោយគោរពតាមច្បាប់អន្តរជាតិ រួមទាំងមាត្រា ១៩ នៃសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស។ យ៉ាងណា មិញ សិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មានជាសិទ្ធិមូលដ្ឋានរបស់មនុស្ស  របស់ពលរដ្ឋទាំងអស់។ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ចែងថា “ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន សិទ្ធិទទួលបានព័ត៌មាន ការជួបប្រជុំ ការបង្កើតសមាគម និងការធ្វើបាតុកម្ម។ ការប្រើសិទ្ធិទាំងនេះត្រូវបានកំណត់ដោយច្បាប់”។ ដើម្បីធានាថាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សារព័ត៌មាន និងការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋទាំងអស់ដែលបានអនុវត្តន៍ក្នុងជីវភាពប្រចាំថ្ងៃ ស្របតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញនោះ គឺរដ្ឋសភា និងរដ្ឋាភិបាលវៀតណាមបានចេញផ្សាយឱ្យប្រើប្រាស់ឯកសារគតិយុត្តដែលច្បាប់ត្រូវគ្នាយ៉ាងពេញលេញតាមលក្ខខណ្ឌនៃច្បាប់ជាមួយនឹងឧបករណ៍អន្តរជាតិស្តីពីសិទ្ធិមនុស្ស សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។ សិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសារព័ត៌មានរបស់ប្រជាពលរដ្ឋ និងកាតព្វកិច្ចរបស់បុគ្គល និងអង្គការនានាក្នុងការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ និងសារព័ត៌មាន ក៏ត្រូវបានចែងយ៉ាងច្បាស់លាស់ក្នុងច្បាប់សារព័ត៌មានឆ្នាំ ២០១៦។ អាស្រ័យហេតុនេះ សិទ្ធិនិងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគឺតែងតែដើរទន្ទឹមនឹងគ្នា និងមិនអាចបំបែកបាន; ហើយប្រជាពលរដ្ឋវៀតណាមទាំងអស់សុទ្ធតែមានសិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងក្នុងពេលជាមួយគ្នានេះ សុទ្ធតែមានកាតព្វកិច្ចអនុវត្តន៍សិទ្ធិនោះក្នុងក្របខ័ណ្ឌនៃច្បាប់។

ដូចទៅនឹងប្រទេសដទៃនៅលើពិភពលោកដែរ ម្យ៉ាង រដ្ឋវៀតណាមបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលរដ្ឋក្នុងការអនុវត្តសិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិក្នុងសារព័ត៌មាន និងអនុញ្ញាតឱ្យសារព័ត៌មានពង្រីកតួនាទីដ៏ត្រឹមត្រូវរបស់ខ្លួន។ ម៉្យាងវិញទៀត គ្មាននរណាម្នាក់អាចរំលោភសិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិសេរីភាពនៃការបញ្ចេញមតិក្នុងសារព័ត៌មាន ដើម្បីរំលោភលើផលប្រយោជន៍រដ្ឋ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អង្គការ និងប្រជាពលរដ្ឋបានឡើយ។ នៅវៀតណាម គ្មាននរណាម្នាក់ត្រូវបានកាត់ទោស ឬចាប់ខ្លួនដោយគ្រាន់តែបញ្ចេញមតិ ឬការពារសិទ្ធិមនុស្សនោះទេ។ មានតែមុខសញ្ញាដែលឆ្លៀតឱកាសបញ្ចេញមតិនិងសេរីភាពសារព័ត៌មាន រំលោភផលប្រយោជន៍រដ្ឋ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អង្គការ និងបុគ្គល រំលោភច្បាប់ដូចជា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានអាក្រក់ មូលបង្កាច់ ចោទប្រកាន់ក្នុងគោលបំណង បង្កឲ្យស្ថានការណ៍ប្រទេសមានអស្ថិរភាព បង្កភាពអសន្តិសុខ និងបង្កភាពច្របូកច្របល់ដល់សាធារណជន គឺត្រូវចាត់ការតាមច្បាប់។

ច្បាស់លាស់ថា ខ្លឹមសារនៃការវាយតម្លៃរបស់ RSF នៅក្នុងអ្វីដែលគេហៅថា “តារាងរៀបចំណាត់ថ្នាក់ប្រចាំឆ្នាំស្តីពីសេរីភាពសារព័ត៌មាន” ឆ្នាំ ២០២២  នៅតែធ្វើប្រងើយបន្តើយនឹងការពិតអំពីការធានាសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅក្នុងប្រទេសវៀតណាម។ ជាងនេះទៅទៀត RSF បានបង្ហាញពីការរើសអើងរបស់ខ្លួនប្រឆាំងនឹងវៀតណាម ដោយចេតនាបដិសេធចំពោះរាល់ការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់បក្ស និងរដ្ឋវៀតណាមដែលសម្រេចបានក្នុងការធានា និងគោរពសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។ ល្បិចកលនិងការមូលបង្កាច់ខុសឆ្គង់របស់ RSF គឺគ្រាន់តែជាល្បែងចាស់គំរិលត្រូវចងក្រង់ឡើងវិញ ក្នុងគោលបំណងលាបពណ៌ខ្មៅលើការពិត និងគូរឡើងផ្ទាំងគំនូរខ្មៅងងឹតអំពីស្ថានភាពសេរីភាពសារព័ត៌មាន ក្នុងគោលបំណងបំផ្លាញបក្ស រដ្ឋវៀតណាម និងបន្ទាបកិត្យានុភាព និងឋានៈរបស់វៀតណាមនៅលើឆាកអន្តរជាតិ។ ថ្វីត្បិតតែ RSF ប្រើល្បិចណាក៏ដោយ អង្គការនេះក៏មិនអាចលាបពណ៌ខ្មៅងងឹតងងុលលើការពិតនៃសេរីភាពសារព័ត៌មាននៅក្នុងប្រទេសវៀតណាមបានជាដាច់ខាត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បន្តផ្តល់អាទិភាពដល់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងអតិផរណា

បន្តផ្តល់អាទិភាពដល់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងអតិផរណា

នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh រដ្ឋាភិបាល វៀតណាមបានបើកកិច្ចប្រជុំប្រចាំខែមករាឆ្នាំ ២០២៣។

Top