• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការប្រឡងសំនៀងអាស៊ាន+៣៖ ស្វែងរកអ្នកមានទេពកោសល្យវ័យក្មេងក្នុងសហគមន៍អាស៊ាន


 ទិដ្ឋភាពនៅសន្និសីទកាសែតឧទ្ទេសនាមអំពីការប្រឡងសំនៀងអាស៊ាន+៣
 

ការប្រឡង “សំនៀងអាស៊ាន+៣” ឆ្នាំ២០១៩ សម្រាប់អ្នកចម្រៀងវ័យក្មេង ជំនាញប្រភេទចម្រៀងប៉ុប មាន​អាយុ​ក្នុង​ចន្លោះ ពី១៨ ដល់៣៥ឆ្នាំមកពីប្រទេស ទាំង១០ក្នុងសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)​ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩ ខែកក្កដា នៅទីក្រុងហាឡុង ខេត្ត Quang Ninh ភាគ ខាង​ជើង​វៀ​តណាម។ 

គណៈ​មេប្រយោគបានជ្រើសរើសបេក្ខជនឆ្នើមបំផុតចំនួន ២២រូបដើម្បីចូល​រួមប្រកួត​ក្នុង​វគ្គ​ពាក់​កណ្ដាលផ្ដា​ច់​ព្រ័ត្រ​និង​វគ្គផ្ដាច់ព្រ័ត្រនាយប់ថ្ងៃទី២៧និងថ្ងៃទី២៨ ខែកក្កដា។ នេះជាព័ត៌មានដែលត្រូវបានប្រកាសនៅសន្និ សីទកាសែត​ឧទ្ទេសនាមអំពីការប្រឡង “សំនៀងអាស៊ាន+៣” ឆ្នាំ ២០១៩ ដែល ត្រូវបានវិទ្យុសម្លេងវៀតណាម រៀបចំឡើងនា​ថ្ងៃទី២២ ខែកក្កដា នៅទីក្រុង ហាណូយ។
 
ថ្លែងនៅទីនេះ ​លោក Ngo Minh Hien អគ្គនាយករងវិទ្យុសម្លេងវៀតណាម ប្រធានគណៈ​ចាត់​តាំង​បាន​អោយ​ដឹង​ថា៖​
 
“វិទ្យុសម្លេង​វៀតណាមមានគោលបំណងរៀបចំ ទីលានលេង​មួយ​ដែល​ប្រទេស​អាស៊ាន​នានាអាច​ជួបប្រាស្រ័យ​គ្នាតាម​រយៈ​តូរ្យតន្ត្រី។ តាមនោះ រួម ចំណែកបង្កើនទំនាក់ទំនងសន្តិភាព មិត្តភាព រវាងប្រទេសអាស៊ាននានា ព្រម ទាំង​បង្ហាញ​នូវតួនាទីនិងឋានៈរបស់វៀតណាមក្នុងអាស៊ាន​ផងដែរ។ កា​រប្រឡងសំនៀងអាស៊ាន+៣ ​មិនត្រឹម​តែមាន​អត្ថន័យខាងវប្បធម៌កំសា​ន្តប៉ុណ្ណោះទេ ថែម ទាំងខាងនយោបាយ​ការទូតទៀតផង”។
 
ក្នុងវគ្គ​ផ្ដាច់ព្រ័ត្រ ក្រៅពីឈុតសម្ដែងរបស់បណ្ដាបេក្ខជននោះ គឺទស្សនិក ជនក៏បានកំសាន្ត ឈុត​សម្ដែង​របស់​តារា​ច​ម្រៀងជាភ្ញៀវមកពីចិន កូរ៉េខាងត្បូងនិង ជប៉ុន ទៀតផង។ ប្រការនេះ​នឹង​បង្កើត​ឡើង​លំហបរិយាកាស​តូរ្យតន្ត្រី​ចម្រុះពណ៌ តាមរយៈភាសាខុសគ្នា​ជាច្រើន។
 
ព័ត៌មានទាំងអស់ស្ដី​ពីការប្រឡងនេះត្រូវបានធ្វើបច្ចុប្បន្នកម្ម​យ៉ាងញឹកញាប់លើគេហទំ​ព័រ http://​aseansong​contes​t.com (ភាសាអង់គ្លេស)។
 
ការប្រឡង​សំនៀងអាស៊ាន+៣ ត្រូវបានវិទ្យុសម្លេងវៀតណាមរៀបចំឡើង ជាលើកដំបូងនាឆ្នាំ២០១៧ នៅទីក្រុង ​Sam Son ខេត្ត Thanh Hoa សំដៅបង្កើត ឡើងទីលានលេងរួម ស្វែង​រក​និង​ជួយ​ឧបត្ថម្ភ​ដល់​ការ​អភិវឌ្ឍ​របស់​អ្នកមានទេព កោសល្យវ័យក្មេ​ងក្នុងវិស័យតូរ្យតន្ត្រីក្នុងសហគម​ន៍អាស៊ាន៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top