• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការប្រឆាំងជំទាស់ចិនដោយបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាមនៅប្រជុំកោះ Truong Sa

នៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានស្តីពីប្រតិកម្មរបស់វៀតណាមចំពោះការដែលចិនដាក់ឲ្យប្រើប្រាស់នូវ​ស្ថានីយឧតុនិយមនៅលើរចនាសម្ព័ន្ធមួយចំ​នួន​នៃប្រជុំកោះ Truong Sa។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang មានប្រសាសន៍ថា

"វៀតណាមមានមូលដ្ឋានច្បាប់និងភ័ស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់អះអាងពីអធិបតេយ្យភាពរបស់វៀតណាមចំ​ពោះ​ប្រជុំកោះ Hoang Sa និង Truong Sa ដោយស្របតាមច្បាប់អន្តរជាតិ។ ការដែលចិនដាក់ឲ្យប្រើប្រាស់នូវ​ស្ថានីយឧតុនិយមនៅលើរចនាសម្ព័ន្ធមួយចំនួនដែលសាងសង់ និងជួលជុលដោយខុសច្បាប់នៅប្រជុំកោះ Truong​ Sa បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះមួយនេះ។

វៀតណាមប្រឆាំងជំទាស់យ៉ាងម៉ឺងម៉ាត់ និងស្នើឱ្យភាគីចិនបញ្ឈប់ភ្លាមៗនូវសកម្មភាពខាងលើនេះដោយអនុលោមយ៉ាងម៉ឺងម៉ាត់តាម"កិច្ចព្រមព្រៀងលើគោលការណ៍ជាមូលដ្ឋាននានាស្តីពីការដឹកនាំសំរាប់ដោះស្រាយបញ្ហាលើសមុទ្រវៀតណាម - ចិន" និងសេចក្តីប្រកាសស្តីពីការប្រព្រឹត្តរបស់ភាគីនានានៅក្នុងសមុទ្រខាងកើត (DOC) ដោយមិនធ្វើឱ្យស្ថានភាពស្មុគស្មាញដែលប៉ះពាល់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើត​ និងក្នុងតំបន់ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសក្នុងការចរចាស្តីពីក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត(COC) "។

តាមកាសែតកងទ័ពប្រជាជនអនឡាញ

ប្រធានរដ្ឋសភា៖ ទីរួមខេត្ត Chon Thanh ចាំបាច់ត្រូវអះអាងពីតួនាទីជាមជ្ឈមណ្ឌលឧស្សាហកម្មសំខាន់របស់ខេត្ត Binh Phuoc

ប្រធានរដ្ឋសភា៖ ទីរួមខេត្ត Chon Thanh ចាំបាច់ត្រូវអះអាងពីតួនាទីជាមជ្ឈមណ្ឌលឧស្សាហកម្មសំខាន់របស់ខេត្ត Binh Phuoc

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឱ្យផ្តោតលើការកសាង ទីរួមខេត្ត Chon Thanh ឲ្យក្លាយទៅជានគរជាមួយហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធសង្គមដោយព្រមៗគ្នា អរិយធម៌ ទំនើប លើកកំពស់សមត្ថភាពប្រកួតប្រជែង។

Top