• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចេញ​ជលផលរបស់វៀតណាមត្រូវ​បាន​ព្យាករណ៍នឹងបន្តសន្ទុះ​កំណើន​

យោងតាមស្ថិតិរបស់នាយកដ្ឋានគយ (ក្រសួងហិរញ្ញវត្ថុ) កាលពីខែកុម្ភៈកន្លងទៅ ការនាំចេញជលផលរបស់វៀតណាមសម្រេចបានជាង ៦៥៥ លានដុល្លារអាមេរិក កើនឡើង ៤៤,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងរយៈពេលពីរខែដើមឆ្នាំ ២០២៥ ការនាំចេញជលផលរបស់វៀតណាមសម្រេចបាន ១,៤២ ពាន់លានដុល្លារអាមេរិក កើនឡើង ១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ប្រទេសចិន ជប៉ុន និងសហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញជលផលធំជាងគេទាំងបីរបស់វៀតណាម ដែលស្រូបយកជាង ៥២,៣% ។

ទន្ទឹមនឹងនេះ យោងតាមទិន្នន័យពីមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក (ITC) វៀតណាមគឺជាទីផ្សារផ្គត់ផ្គង់ជលផលធំទីពីរ សម្រាប់ទីផ្សារប្រេស៊ីល ដែលស្រូបយកជាង ១៧,៣% លើបរិមាណ និងជិត ៨,៧% អំពីតម្លៃនៃការនាំចូលជលផលសរុបរបស់ប្រទេសនេះ។ គួរកត់សម្គាល់ថា តម្រូវការជលផលរបស់ប្រទេសប្រេស៊ីលនៅតែកើនឡើង ដូច្នេះជលផលវៀតណាមនឹងមានឱកាសបង្កើនការនាំចេញទៅកាន់ទីផ្សារនេះ នាពេលខាងមុខ។

យោងតាមអ្នកជំនាញ ការនាំចេញជលផលទៅកាន់ទីផ្សារសំខាន់ៗផ្សេងទៀត ក៏សម្រេចបានអត្រាកំណើនខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដូចជា៖ កូរ៉េខាងត្បូង អូស្ត្រាលី ថៃ អង់គ្លេស កាណាដា អាល្លឺម៉ង់ រុស្ស៊ី ប្រេស៊ីល...។ នាពេលខាងមុខ ការនាំចេញជលផលរបស់វៀតណាមត្រូវបានព្យាករណ៍ថា នឹងបន្តសន្ទុះកំណើនដោយសារតែតម្រូវការជលផលកើនឡើងនៅក្នុងទីផ្សារជាច្រើន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សហរដ្ឋអាមេរិកអំពាវនាវឱ្យរុស្ស៊ីនិងចិនចូលរួមក្នុងការចរចាថ្មីស្តីពីការគ្រប់គ្រងអាវុធ នុយក្លេអ៊ែរ

សហរដ្ឋអាមេរិកអំពាវនាវឱ្យរុស្ស៊ីនិងចិនចូលរួមក្នុងការចរចាថ្មីស្តីពីការគ្រប់គ្រងអាវុធ នុយក្លេអ៊ែរ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នាថ្ងៃទី ៦ ខែកុម្ភៈ បានអំពាវនាវឱ្យរុស្ស៊ី និងចិនចូលរួមក្នុងការចរចាពហុភាគីស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ បន្ទាប់ពីការផុតកំណត់ជាផ្លូវការនៃសន្ធិសញ្ញា New START។

Top