• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការធ្វើអាជីវកម្មប្រេងរបស់ក្រុមហ៊ុន Vietsovpetro បានលើសផែនការប្រចាំឆ្នាំ

នាឆ្នាំ ២០២០ សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម - រុស្ស៊ី (Vietsovpetro ) គ្រោងនឹងធ្វើអាជីវកម្មប្រេង ៣,៤២ លានតោន លើសពី ៣០០.០០០ តោនបើប្រៀបធៀបនឹងផែនការដែលបានកំណត់។

លោក Tran Van Tuan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ba Ria -  Vung Tau អបអរសាទរសន្និសីទនេះទទួលបានជោគជ័យ (រូបថតៈ congdoandaukhi.vn)


អគ្គនាយកក្រុមហ៊ុន Vietsovpetro លោក Nguyen Quynh Lam បានមានប្រសាសន៍ថា គោលដៅផលិតកម្មប្រេងរបស់ Vietsovpetro បានឈានដល់សម្រេចបានគោលដៅផលិតកម្មមុនមួយខែ ហើយគោលដៅរុករកទិន្នផលឧស្ម័នធម្មជាតិក៏ត្រូវបានសម្រេចក្នុងរយៈពេល ៤៤ ថ្ងៃមុនផែនការដែរ។

ទាក់ទងនឹងការងារស្រាវជ្រាវនិងរុករកនេះ ក្រុមហ៊ុន Vietsovpetro បានបញ្ចប់ការសាងសង់អណ្តូងចំនួន ៦ កន្លែង; បង្កើនទិន្នផលភូគព្ភសាស្ដ្រនិងប្រមូលបានលើសពី ៤% នៃផែនការ។ នៅឆ្នាំ ២០២០ ក្រុមហ៊ុន Vietsovpetro នឹងកាត់បន្ថយការចំណាយរហូតដល់ជាង ១០៥ លានដុល្លារអាមេរិក។ ក្នុងនោះថវិកាជាង ៦០ លានដុល្លារគឺមកពីដំណោះស្រាយបង្កើនទិន្នផលនៃការធ្វើអាជីវកម្មប្រេងនិងកាត់បន្ថយថ្លៃចំណាយផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍អន្តរជាតិសម្រាប់ឧស្សាហកម្មវាយនភណ្ឌនិងដេរប៉ាក់ - ឧបករណ៍ វត្ថុធាតុដើម និងក្រណាត់ (HanoiTex និង HanoiFabric ២០២៥) នឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែធ្នូ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ I.C.E វិថី Tran Hung Dao លេខ ៩១ ទីក្រុងហាណូយ។

Top