• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការទូតវ៉ាក់សាំងគឺជារណសិរ្សដ៏សំខាន់មួយដែលរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្រវ៉ាក់សាំងប្រកបដោយជោគជ័យ

ទន្ទឹមនឹងនេះ បង្ហាញពីការប្តេជ្ញាចិត្ត ខ្ពស់របស់រដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្ត្រវ៉ាក់សាំង ដើម្បីបើកទូលាយការចាក់វ៉ាក់សាំងដល់ប្រជាជនទាំងមូល។

រដ្ឋមន្ត្រីការបរទេស Bui Thanh Son បានសង្កត់ធ្ងន់ថា ក្នុងបរិបទបច្ចុប្បន្ននេះ ការបង្កើតក្រុមការងារអំពីការទូតវ៉ាក់សាំងមានអត្ថន័យយ៉ាងខ្លាំងលើគ្រប់ទិដ្ឋភាព


នៅថ្ងៃទី ១៧ ខែសីហា ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន រដ្ឋមន្រ្តីការបរទេសលោក Bui Thanh Son ប្រធានក្រុមការងាររបស់រដ្ឋាភិបាលអំពីការទូតវ៉ាក់សាំងបានឲ្យដឹងថា៖ វៀតណាមមិនទាន់ផលិតបានវ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ នៅឡើយទេ ខណៈដែលតម្រូវ ការសម្រាប់ការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតគឺចាំបាច់ខ្លាំងណាស់ ហើយប្រភពវ៉ាក់សាំងរបស់ពិភពលោកគឺខ្វះខាត ហេតុដូច្នេះ ការទូតវ៉ាក់សាំងគឺជារណសិរ្សដ៏សំខាន់មួយ នៃយុទ្ធសាស្ត្រវ៉ាក់សាំងដែលបានដាក់ចេញ។

នៅថ្ងៃទី ១៣ ខែសីហាឆ្នាំ ២០២១ លោកនាយករដ្ឋមន្រ្តីបានចុះហត្ថលេខាលើសេចក្តីសម្រេចបង្កើតក្រុមការងាររបស់រដ្ឋាភិបាលអំពីការទូតវ៉ាក់សាំង ដោយគោលបំណងបង្កើនធនធានក្នុងប្រទេសនិងអន្តរជាតិទាំងអស់ រួមទាំងវ៉ាក់សាំងផង ដើម្បីអាចរុញថយក្រោយជំងឺរាត ត្បាតកូវីដ ១៩ នាំសកម្មភាពសេដ្ឋកិច្ច-សង្គមនិងជីវភាពរស់នៅរបស់ប្រជាជនវិល ត្រឡប់ មករកស្ថានភាពធម្មតាថ្មី ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្ត្រវ៉ាក់សាំង ដើម្បីបើកទូលាយការចាក់វ៉ាក់សាំងដល់ប្រជាជនទាំងមូល។

រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ក៏បានលើកឡើងពីភារកិច្ចសំខាន់ៗរបស់ក្រុមការងារអំពីការទូតវ៉ាក់សាំង ក្នុងនោះ មានការជំរុញការកៀរគរដៃគូនិងអង្គការអន្តរជាតិដើម្បីបន្តផ្តល់ជំនួយនិងកិច្ចសហប្រតិបត្តិការក្នុងការផលិតនិងការផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំង ថ្នាំព្យាបាលនិងផលិតផលវេជ្ជសាស្ត្រសម្រាប់បង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Binh Thuan

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Binh Thuan

បន្តដំណើរទស្សនកិច្ចការងារនៅខេត្ត Binh Thuan នាព្រឹកថ្ងៃទី ២៦ មិនា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត។

Top