• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការទូតត្រូវផ្សព្វផ្សាយរូបភាពប្រទេសវៀតណាមឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាពនិងអភិវឌ្ឍន៍

នេះជាសំណើរបស់ប្រធានរដ្ឋ លោក លឿង គឿង ចំពោះឯកអគ្គរដ្ឋទូត និងប្រធានទីភ្នាក់ងារតំណាងវៀតណាមប្រចាំនៅក្រៅប្រទេស ក្នុងពិធីប្រគល់សេចក្តីសម្រេចចិត្តតែងតាំង នាព្រឹកថ្ងៃទី ១០ តុលា ដែលប្រព្រឹត្តទៅនៅវិមានប្រធានរដ្ឋ។
ប្រធានរដ្ឋ លោក លឿង គឿង ប្រគល់សេចក្តីសម្រេច និងអបអរសាទរដល់ឯកអគ្គរដ្ឋទូត។ រូបថត៖ VNA

 

អបអរសាទរឯកអគ្គរដ្ឋទូតនិងប្រធានទីភ្នាក់ងារតំណាងវៀតណាមនៅក្រៅប្រទេស ដែលត្រូវបានតែង តាំងលើកនេះ លោកប្រធានរដ្ឋ លឿង គឿង បានស្នើឱ្យកម្មាភិបាលការទូត ត្រូវបន្តឈ្វេងយល់ និងយល់ច្បាស់នូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ជាពិសេសសេចក្តីសម្រេចចិត្តលេខ ៥៩ (ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥) ស្តីពីសមាហរណកម្មអន្តរជាតិនៃស្ថានភាពនយោបាយថ្មី។

“វៀតណាមអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ប៉ុន្តែត្រូវរក្សាបរិយាកាសសន្តិភាពនិងស្ថិរភាព ដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ដូច្នេះ ទំនួលខុសត្រូវរបស់កម្មាភិបាលស្ថានទូតគឺធំធេងណាស់ ពោលគឺ ត្រូវកសាងស្ថាប័នការទូតនៅក្រៅប្រទេស រួបរួមសាមគ្គីគ្នា មានទំនាក់ទំនងល្អជាមួយប្រទេសម្ចាស់ផ្ទះ និងចូលរួមប្រឹក្សាយោបល់ជូនថ្នាក់ដឹកនាំក្រសួងការបរទេស ដើម្បីផ្តល់យោបល់ជូនបក្ស និងរដ្ឋឱ្យមានគោលនយោបាយសមស្រប។ តាមនោះ អនុវត្តឲ្យបានត្រឹមត្រូវ និងខ្ចាប់ខ្ជួននូវគោលនយោបាយការបរទេស ដែលវៀតណាមប្រាថ្នាចង់ធ្វើជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកប្រកបដោយការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ”។

ប្រធានរដ្ឋ លោក លឿង គឿង ក៏បានស្នើឱ្យប្រជាជនវៀតណាមបំពេញល្អការងារគាំពារពលរដ្ឋនិងជនវៀតណាមនៅបរទេស ធ្វើជាទីបង្អែកគួរឱ្យទុកចិត្តសម្រាប់សហគមន៍ជនជាតិវៀតណាមជិត ៦ លាននាក់នៅបរទេស; លើកតម្កើងធនធានមនុស្ស ភាពវៃឆ្លាតនិងធនធានហិរញ្ញវត្ថុរបស់ជនជាតិវៀតណាមនៅឯបរទេស ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ...៕ 

អបអរសាទរឯកអគ្គរដ្ឋទូតនិងប្រធានទីភ្នាក់ងារតំណាងវៀតណាមនៅក្រៅប្រទេស ដែលត្រូវបានតែងតាំងលើកនេះ លោកប្រធានរដ្ឋ លឿង គឿង បានស្នើឱ្យកម្មាភិបាលការទូត ត្រូវបន្តឈ្វេងយល់ និងយល់ច្បាស់នូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ជាពិសេសសេចក្តីសម្រេចចិត្តលេខ ៥៩ (ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥) ស្តីពីសមាហរណកម្មអន្តរជាតិនៃស្ថានភាពនយោបាយថ្មី។

“វៀតណាមអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ប៉ុន្តែត្រូវរក្សាបរិយាកាសសន្តិភាពនិងស្ថិរភាព ដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ដូច្នេះ ទំនួលខុសត្រូវរបស់កម្មាភិបាលស្ថានទូតគឺធំធេងណាស់ ពោលគឺ ត្រូវកសាងស្ថាប័នការទូតនៅក្រៅប្រទេស រួបរួមសាមគ្គីគ្នា មានទំនាក់ទំនងល្អជាមួយប្រទេសម្ចាស់ផ្ទះ និងចូលរួមប្រឹក្សាយោបល់ជូនថ្នាក់ដឹកនាំក្រសួងការបរទេស ដើម្បីផ្តល់យោបល់ជូនបក្ស និងរដ្ឋឱ្យមានគោលនយោបាយសមស្រប។ តាមនោះ អនុវត្តឲ្យបានត្រឹមត្រូវ និងខ្ចាប់ខ្ជួននូវគោលនយោបាយការបរទេស ដែលវៀតណាមប្រាថ្នាចង់ធ្វើជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកប្រកបដោយការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ”។

ប្រធានរដ្ឋ លោក លឿង គឿង ក៏បានស្នើឱ្យប្រជាជនវៀតណាមបំពេញល្អការងារគាំពារពលរដ្ឋនិងជនវៀតណាមនៅបរទេស ធ្វើជាទីបង្អែកគួរឱ្យទុកចិត្តសម្រាប់សហគមន៍ជនជាតិវៀតណាមជិត ៦ លាននាក់នៅបរទេស; លើកតម្កើងធនធានមនុស្ស ភាពវៃឆ្លាតនិងធនធានហិរញ្ញវត្ថុរបស់ជនជាតិវៀតណាមនៅឯបរទេស ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ...៕ 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top