• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការថែទាំបុណ្យតេតសម្រាប់ជនក្រីក្រនៅតាមមូលដ្ឋាននានា

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ផ្សារណាត់បុណ្យតេត “០ ដុង” របស់កាកបាទក្រហមបានមកដល់តំបន់ខ្ពស់ Lao cai។ ផ្សារណាត់ គឺជាអំណោយដ៏មានអត្ថន័យសម្រាប់ប្រជាជននៅតំបន់ដែលជួបការលំបាក នៅពេលដែលបុណ្យតេត និងនិទាឃរដូវមកដល់។

ផ្សារណាត់ត្រូវបានរៀបចំឡើងនៅផ្សារវប្បធម៌ Ta Phoi Hop Thanh នៃទីក្រុង Lao Cai ដោយមានស្តង់ទំនិញចំនួន ៥ ដាក់លក់ផលិតផលប្រើប្រាស់ប្រចាំថ្ងៃក្នុងតម្លៃ ០ ដុងដល់គ្រួសារលំបាកក្នុងឃុំ/សង្កាត់ ចំនួន ៥ នៅភាគខាងត្បូងនៃទីក្រុង Lao Cai រួមមាន៖ Cam Duong, Ta Phoi, Hop Thanh និង Pom Han ។ លោកស្រី Nong Thi Huan ជនជាតិ Tay នៅឃុំ Hop Thanh ទីក្រុងឡាវកៃ បានចែករំលែកថា៖ គ្រួសារខ្ញុំស្ថិតក្នុងចំណោមគ្រួសារមានការលំបាកជាពិសេស ថ្ងៃនេះខ្ញុំបានមកទទួលអំណោយ ខ្ញុំមានក្តីសប្បាយរីករាយខ្លាំងណាស់។ សូមអរគុណសមាគមកាកបាទក្រហមខេត្ត ទីក្រុងនិងអាជីវកម្មដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនប្រជាជននៅឃុំ Hop Thanh យើង

នាថ្ងៃដដែលនោះ សមាគមកាកបាទក្រហមខេត្ត Soc Trang សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Vinh Chau (Soc Trang) បានរៀបចំ ផ្សារណាត់ ០ ដុង ឆ្នាំ ២០២៤ ។ នៅក្នុងផ្សារណាត់ អំណោយចំនួន ៦០០ កញ្ចាប់ត្រូវបានប្រគល់ជូនគ្រួសារក្រីក្រ ជនចាស់ជរា និងកុមារជនជាតិភាគតិចនៅក្នុងតំបន់ ដោយថវិកាសរុបជាង ២០០ លានដុង (ជិត ៨.២០០ ដុល្លារ) ពីការចលនាសប្បុរសជនទាំងក្នុងនិងក្រៅខេត្ត។ ផ្សារនេះមានគោលបំណងថែទាំស្ថានភាពលំបាក ធានាសុខុមាលភាពសង្គម និងបង្កើតឥទ្ធិពលរីកសាយភាយ យ៉ាងទូលំទូលាយក្នុងសង្គមអំពីការងារមនុស្សធម៌។

ទន្ទឹមនឹងនេះ ចាប់ពីម៉ោង 0:00 ថ្ងៃទី១៥ ខែមករា ដល់ម៉ោង ២៤ ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៤ សមាជិកសហជីពនិងពលករអាចចូលរួមទិញទំនិញ និងផលិតផលប្រើប្រាស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនៅកម្មវិធី "ផ្សារបុណ្យតេតសហជីពឆ្នាំ ២០២៤" ដែលត្រូវបានរៀបចំឡើងនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Shopee, Tiki...។ នៅពេលទិញទំនិញ និងផលិតផលក្នុងកម្មវិធីដែលបានរៀបចំឡើងនៅលើ Shopee, Tiki សមាជិកសហជីពពលករនឹងទទួលបានការបញ្ចុះតម្លៃផលិតផល និងទំនិញរហូតដល់ ៥០% បើប្រៀបធៀបនឹងតម្លៃទីផ្សារ ឬតម្លៃចុះបញ្ជីរបស់អ្នកលក់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ចំណូលថវិការបស់ខេត្តក្វាងនិញនៅឆ្នាំ២០២៥ គ្រោងនឹងលើសពី ៤៣%

ចំណូលថវិការបស់ខេត្តក្វាងនិញនៅឆ្នាំ២០២៥ គ្រោងនឹងលើសពី ៤៣%

នៅឆ្នាំ២០២៥ ខេត្តក្វាងនិញបានដាក់ចេញគោលដៅកំណើនពីរខ្ទង់ ដោយមាន ចំណូលថវិកាជាង ៥៧,៣ ទ្រីលានដុង។ ទោះជាយ៉ាងណាក៏ដោយ លើសពីផែនការ ឆ្ងាយណាស់ ខេត្តក្វាងនិញគ្រោងនឹងសម្រេចបានកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំចំនួន ១៤% និងចំណូលថវិកាត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៨២,២ ទ្រីលានដុង ពោល គឺកើនឡើង ៤៣% បើប្រៀបធៀបទៅនឹងគោលដៅ។

Top