• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការតាំងពិព័រណ៍រយៈពេល ៩០ ឆ្នាំ - លក្ខណៈសញ្ញាមាសរបស់សម្ព័ន្ធសមាគមនារីវៀតណាម

នៅចំពោះមុខទីស្នាក់ការកនៃមន្ទីរវប្បធម៌និងកីឡា គណៈកម្មាធិការរៀបចំបានតាំងបង្ហាញពិព័រណ៍ដោយប្រធានបទ “នារីទីក្រុង ហូជីមិញមានមោទនភាពបោះជំហានទៅមុខ”។

ប្រតិភូទស្សនាការតាំងពិព័រណ៍ (រូបថត៖ TTXVN)



នាព្រឹកថ្ងៃទី ១៩ ខែតុលា នៅសារមន្ទីរហូជីមិញ (សង្កាត់ ១) គណៈ កម្មាធិការរៀបចំ ការតាំងពិព័រណ៌ ដោយប្រធានបទ “រយៈពេល ៩០ ឆ្នាំ - លក្ខណៈសញ្ញាមាស របស់សម្ព័ន្ធសមា គមនារី វៀតណាម” អបអរសាទរខួបលើកទី ៩០ នៃការបង្កើតសម្ព័ន្ធនារីវៀត ណាម (២០ តុលា ១៩៣០ - ២០ តុលា ២០២០) និងរយៈពេល ១០ ឆ្នាំនៃទិវានារីវៀតណាម។

ការតាំងពិព័រណ៍នេះ បានធ្វើឡើងនៅទីតាំងចំនួន ៣ ដែលមានរូបថតចំនួន ២០០ សន្លឹក។ នៅសារមន្ទីរហូជីមិញ ការតាំងពិព័រណ៍ដែលមានប្រធានបទ “រយៈពេល ៩០ ឆ្នាំ - លក្ឋណៈសញ្ញាមាសរបស់សមាគម”។ នៅចំពោះមុខទីស្នាក់ការកនៃមន្ទីរវប្បធម៌និងកីឡា គណៈកម្មាធិការរៀបចំបានតាំងបង្ហាញពិព័រណ៍ដោយប្រធានបទ “នារីទីក្រុងហូជីមិញមានមោទនភាពបោះជំហានទៅមុខ”។ ការតាំងពិព័រណ៍នៅផ្លូវ Dong Khoi (ទល់មុខឧទ្យានChi Lang) បង្ហាញរូបភាពជាមួយប្រធានបទ “សមាគមនិងជីវភាពប្រចាំថ្ងៃ”។

ការតាំងពិព័រណ៍នេះនឹងអូសបន្លាយដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២០៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top