• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការដោះស្រាយការលំបាកក្នុងវិបត្តិន៍ជំងឺ Covid -19៖ ផ្តល់អាទិភាពដល់ការប្រើប្រាស់ទំនិញរបស់វៀតណាម

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ នៅឯមជ្ឈមណ្ឌលពាណិជ្ជកម្មនិងផ្សារទំនើបនានានៅទីក្រុងហាណូយ សុទ្ធសឹងតែត្រូវបានគេរៀបចំទីកន្លែងសមស្របដើម្បីតាំងលក់ទំនិញ ឬដាក់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនឱ្យមកទិញ ទំនិញផងដែរ។

ផ្តល់អាទិភាពដល់ការប្រើប្រាស់ទំនិញរបស់វៀតណាម (រូបថតឧទាហរណ៍៖ SGGP)


យោងតាមការវាយតម្លៃរបស់អតិថិជនបានឲ្យដឹងថា ទំនិញវៀតណាមធានាបាននូវប្រភពដើមនិងត្រូវបានលក់តាមតម្លៃត្រឹមត្រូវដែលបានកំណត់។ ទាំងនេះគឺជាគុណសម្បត្តិដែលបានរួមចំណែកក្នុងការនាំទំនិញវៀតណាមឲ្យខិតជិតជាមួយអតិថិជនជាឲ្យបានច្រើន ថែមទៀតផងដែរ។ គួរបញ្ជាក់ថាក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ ការលក់រាយទំនិញបានស្រូបយក ៨០,៣% នៃបរិមាណទំនិញសរុបនិងកើនឡើង ៣,៤% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនផងដែរ។ លោកស្រី Vu Thi Hau ប្រធានសមាគមលក់រាយវៀតណាមបានមានប្រសាសន៍ថា៖

«ប្រព័ន្ធលក់រាយកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជំរុញការលក់ទំនិញនិងបម្រើអតិថិជន ហើយថែមទាំងផ្តោតការយកចិត្តទុកដាក់ជាពិសេសចំពោះផលិតផលវៀតណាមផងដែរ។ ប្រព័ន្ធលក់រាយ ក៏កំពុងសហការជាមួយក្រុមហ៊ុនផលិត ដើម្បីនាំផលិតផលទាំងនោះដល់ដៃអតិថិជន ព្រមទាំងធានានូវគុណភាពនិងតម្លៃល្អបំផុតផងដែរ។ សម្រាប់ផលិតផលតាមរដូវកាល ប្រព័ន្ធលក់រាយក៏បានធ្វើអាជីវកម្មបានយ៉ាងច្រើន រួមទាំងគាំទ្រផ្នែកបច្ចេកទេសយ៉ាងខ្លាំង ជាងឆ្នាំមុនទៀតផង ពោលគឺពី ២០%ទៅ ២៥%»។

អ្នកជំនាញសេដ្ឋកិច្ចជឿជាក់ថាក្នុងបរិបទដ៏លំបាកនេះ អង្គភាពអាជីវកម្មចាំបាច់ត្រូវទាញយកពីការធ្វើអាជីវកម្មនៅលើទីផ្សារក្នុងស្រុក ហើយនេះក៏ជាឱ្យបានល្អ ដើម្បីបញ្ជាក់ពីឋានៈនិងគុណភាពទំនិញនិងមានតម្លៃប្រកួតប្រជែងសំដៅទទួលបានការជឿទុកចិត្តរបស់អតិថិជនក្នុងស្រុកផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោកអគ្គលេខាបក្ស តូ ឡឹម បាន​បង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោកអគ្គលេខាបក្ស តូ ឡឹម បាន​បង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាថ្ងៃទី ៨ ខែ កុម្ភៈ បានចុះផ្សាយអត្ថបទមួយស្តីអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ៦ ខែកុម្ភៈ ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបានបង្កើតសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។

Top