• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម-ឡាវ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងរបស់វៀតណាម

នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបលោកឧត្តមសេនីយ៍ទោ Khamliang Outhakaysone អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គសេនាធិការកងទ័ពប្រជាជនឡាវ ដែលកំពុងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
  នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងលោកឧត្តមសេនីយ៍ទោ Khamliang Outhakaysone អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គសេនាធិការកងទ័ពប្រជាជនឡាវ។ (រូបថត៖ TTXVN)  

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃ ជំនួបពិភាក្សាការងាររវាងគណៈប្រតិភូអគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនឡាវ និង គណៈប្រតិភូអគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម ហើយបញ្ជាក់ថា បក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាម យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការជំរុញទំនាក់ ទំនងសហប្រតិបត្តិការជាមួយឡាវ; បន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជា ប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ។

លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា គោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមនោះ គឺបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដោយការប្តេជ្ញាចិត្តខ្ពស់បំផុត ដើម្បីរួមជាមួយ ឡាវ ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ផងដែរ។ ដូច្នេះ ការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងឡាវ គឺ ជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងរបស់ វៀតណាម។ លោកនាយករដ្ឋមន្ត្រីមានបំណងថា កងទ័ពនៃប្រទេសទាំងពីរនឹងអនុវត្តន៍យ៉ាង
យកចិត្តទុកដាក់និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ ខ្ពស់នៃប្រទេសទាំងពីរ។ ក្នុងនោះ មានការបង្កើនការផ្លាស់ប្តូរបទពិសោធក្នុងការកសាងកងកម្លាំងប្រដាប់អាវុធ និងកសាងបក្សក្នុងជួរកងទ័ពនៃប្រទេសនីមួយៗ; ការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងកងទ័ព; ការកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព ប្រកបដោយកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍; សម្របសម្រួលក្នុងការ ល្បាតព្រំដែន; សហការដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិ ជាដើម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចនៅហុងគ្រី

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចនៅហុងគ្រី

ហុងគ្រីគឺជាដៃគូគ្រប់ជ្រុងជ្រោយដើមដំបូងរបស់វៀតណាមនៅតំបន់ភូមិភាគកណ្ដាលអឺរ៉ុបខាងកើត។

Top