ព័ត៌មាន
ការជួបប្រាស្រ័យជាមួយគំរូបឆ្នើមក្នុងការសិក្សាតាមសតិអារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ

តំណាងចូលរួមក្នុងកម្មវិធី (រូបថតៈ VOV)
នាយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ គណៈកម្មការឃោសនាអប់រំ មជ្ឈឹមបានរួមសហការជាមួយទូរទស្សន៍ជាតិវៀតណាម និងគណកម្មការបក្សទីក្រុងហាណូយ រៀបចំកម្មវិធីជួបប្រាស្រ័យជាមួយគំរូឆ្នើមក្នុងការរក្សានិងធ្វើតាម សតិអារម្មណ៍ សីលធម៌ និងរចនាបទលោកប្រធានហូជីមិញសម្រាប់ឆ្នាំ២០១៨។
អញ្ជើញចូលរួមក្នុងពិធីមានវត្តមាន លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្សនិងជាប្រធានគណៈកម្មការឃោសនាអប់រំ មជ្ឈឹម លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Tran Binh Minh អគ្គនាយកទូរទស្សន៍ជាតិវៀតណាម។
នៅក្នុងជំនួបនេះ គំរូឆ្នើមបានចែករំលែកនូវរឿងរ៉ាវជាក់ស្តែងអំពីការសិក្សានិង ធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ ក្នុងជីវ ភាពរស់នៅប្រចាំថ្ងៃ។ វរីសេនីយ៍ឯក Doan Tu Thien ស្នងការនយោបាយនៃ បញ្ជាការដ្ឋានស្រុក Tuy Duc ខេត្ត Dak Nong បានចែករំលែកអំពីកិច្ចការអនុវត្ត គោលនយោបាយសមរភូមិក្រោយខាងយោធានិងចូលរួមការស្វែងរកនិងជីក គាសអដ្ឋិធាតុយុទ្ធ ជនពលី៖ “ដើម្បីបំពេញល្អការងារនេះ ទោះបីជាពិបាកបន្តិចក៏ដោយ ប៉ុន្តែខ្ញុំមានអារម្មណ៍ ស្រួលដោយបានដោះស្រាយរបបជូនមុខសញ្ញាគោលនយោបាយ។ នៅ ពេល យើងអញ្ជើញពួកគេឱ្យទទួលរបបនេះពួកគេសប្បាយរីករាយ យើងក៏សប្បាយចិត្តជាមួយពួកគេដែរ។ ព្រោះខ្លួនក៏បានរួមចំណែកក្នុងការជួយឲ្យមុខសញ្ញាគោល នយោ បាយទទួលបានរបបសមស្របរបស់បក្សនិងរដ្ឋ។
នៅក្នុងកម្មវិធីនេះ រឿងរ៉ាវ បទយកការណ៍ជាច្រើន ជាគំរូក្នុងការសិក្សាធ្វើតាម សតិអារម្មណ៍សីលធម៌ រចនាបទរបស់ហូជីមិញពីភាពសាមញ្ញ ប៉ុន្តែក៏ឧត្តុង ឧត្តមផងដែរ ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម