ព័ត៌មាន

ការជួបប្រាស្រ័យជាមួយគំរូបឆ្នើមក្នុងការសិក្សាតាមសតិអារម្មណ៍ សីលធម៌​និង​រចនាបទរបស់​លោកប្រធាន​ហូជីមិញ​


 តំណាងចូលរួមក្នុងកម្មវិធី (រូបថតៈ VOV)

 នាយប់ថ្ងៃទី​២៤ ខែសីហា ឆ្នាំ២០១៨ នៅទី​ក្រុងហាណូយ គណៈកម្មការឃោសនាអ​ប់រំ មជ្ឈឹម​បាន​រួម​សហការ​ជាមួយទូរទស្សន៍ជាតិវៀ​តណាម និងគណកម្មការបក្សទី​ក្រុងហាណូយ ​រៀបចំកម្ម​វិធីជួប​ប្រាស្រ័យ​ជាមួយគំរូ​ឆ្នើម​ក្នុង​ការរក្សានិងធ្វើតាម សតិអារម្មណ៍ ​សីលធម៌ និងរចនាបទលោកប្រធានហូជីមិញសម្រាប់ឆ្នាំ២​០១៨។
 
អញ្ជើញ​ចូលរួមក្នុងពិធីមានវត្តមាន លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ លេខា​មជ្ឈឹម​បក្ស​និង​ជាប្រធានគណៈកម្មការឃោសនាអប់រំ មជ្ឈឹម លោក Nguyen The Ky អគ្គនាយក​វិទ្យុសម្លេង​វៀត​ណាម​ លោក​ Tran Binh Minh អគ្គនាយកទូរទស្សន៍ជាតិវៀ​តណាម​។
 
នៅក្នុង​ជំនួបនេះ គំរូឆ្នើមបានចែករំលែកនូវរឿងរ៉ាវជាក់ស្តែងអំពីការសិក្សានិង ធ្វើតាមសតិអារម្មណ៍ សីលធម៌​​និង​រចនាបទរបស់លោកប្រធានហូជីមិញ ក្នុងជីវ ភាពរស់នៅប្រចាំថ្ងៃ។ វរីសេនីយ៍ឯក Doan Tu Thien ស្នងការ​នយោបាយនៃ បញ្ជាការដ្ឋានស្រុក Tuy Duc ខេត្ត Dak Nong បានចែករំលែកអំពីកិច្ចការអនុវត្ត គោលន​យោបាយ​សមរភូមិក្រោយខាងយោធានិងចូលរួមការស្វែង​រកនិងជីក គាសអដ្ឋិធាតុ​យុទ្ធ ជនពលី​៖ “ដើម្បីបំពេញ​ល្អការងារនេះ ទោះបីជាពិបាកបន្តិច​ក៏ដោយ ប៉ុន្តែខ្ញុំមានអារម្មណ៍ ស្រួ​លដោយ​បានដោះ​ស្រាយ​របបជូន​មុខសញ្ញា​គោលនយោបាយ។ នៅ ពេល យើងអញ្ជើញពួកគេឱ្យទទួលរបប​នេះពួកគេសប្បាយរីករាយ យើ​ងក៏សប្បាយ​ចិត្តជាមួយពួកគេដែរ។ ព្រោះខ្លួនក៏បានរួមចំណែកក្នុងការជួយ​ឲ្យមុខសញ្ញាគោល នយោ​ បាយទទួល​បានរ​បបសមស្របរបស់បក្ស​និងរដ្ឋ។
 
នៅក្នុងកម្មវិធីនេះ រឿង​រ៉ាវ បទយកការណ៍ជាច្រើន ជាគំរូក្នុងការសិក្សាធ្វើតាម សតិអារម្ម​ណ៍សីលធម៌ ​រចនាបទ​របស់​ហូជីមិញពីភាពសាមញ្ញ ប៉ុន្តែក៏ឧត្តុ​ង ឧត្តមផងដែ​រ ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


top