• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការចរចាថ្នាក់រដ្ឋមន្ត្រីវៀតណាម - អាមេរិក លើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

ក្នុងក្របខ័ណ្ឌនៃការចរចាលើកិច្ចព្រមព្រៀងទ្វេភាគីស្តីពីពាណិជ្ជកម្មទៅវិញទៅមករវាងវៀតណាម និងសហរដ្ឋអាមេរិក វគ្គចរចាថ្នាក់រដ្ឋមន្ត្រីរវាងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Hong Dien ប្រធានគណៈប្រតិភូចរចារបស់រដ្ឋាភិបាលវៀតណាម និងប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Jamieson Greer ប្រធានគណៈប្រតិភូចរចាសហរដ្ឋអាមេរិក បានធ្វើឡើងនៅថ្ងៃទី ១០ ខែវិច្ឆិកា នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

លោក Nguyen Hong Dien ប្រធានគណៈប្រតិភូចរចារបស់រដ្ឋាភិបាលវៀតណាម និងប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Jamieson Greer ប្រធានគណៈប្រតិភូចរចាសហរដ្ឋអាមេរិក។ រូបថត៖ VNA

ចាប់ផ្តើមវគ្គចរចា ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer បានវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងរបស់ប្រទេសទាំងពីរលើសេចក្តីថ្លែងការណ៍រួមស្តីពីក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក ប្រកបដោយយុត្តិធម៌ និងតុល្យភាព ដោយចាត់ទុកនេះជាមូលដ្ឋានដ៏សំខាន់សម្រាប់ជំរុញនិងសុក្រឹត្យដំណើរការចរចាយ៉ាងឆាប់រហ័ស។ លោក Jamieson Greer ក៏បានវាយតម្លៃខ្ពស់ចំពោះសុច្ឆន្ទៈ វិធីសាស្រ្តអភិក្រមមានលក្ខណៈប្រព័ន្ធ និងការដោះស្រាយបញ្ហារបស់វៀតណាមចំពោះសំណើដែលធ្វើឡើងដោយសហរដ្ឋអាមេរិក។

ចំណែកឯខាងវៀតណាមវិញ រដ្ឋមន្ត្រី លោក Nguyen Hong Dien បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការកសាងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលមានតុល្យភាព ប្រកបដោយចីរភាពជាមួយអាមេរិក។ រដ្ឋមន្ត្រី Nguyen Hong Dien បានឲ្យដឹងថា ការសុក្រឹត្យកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមកនឹងជួយពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀតមិនត្រឹមតែក្នុងវិស័យពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងវិស័យជាច្រើនទៀតផង ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាមេរិក។ រដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីទាំងពីរមានវិធីសាស្រ្តជាក់ស្តែងនិងបត់បែនសម្រាប់ផលប្រយោជន៍ជាក់ស្តែងរបស់ភាគីទាំងពីរ៕

រៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញតាមទិសដៅអេកូឡូស៊ី - តម្លៃបន្ថែមខ្ពស់

រៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញតាមទិសដៅអេកូឡូស៊ី - តម្លៃបន្ថែមខ្ពស់

លោកអគ្គលេខាបក្សបានតម្រូវឲ្យវិស័យកសិកម្មសម្របខ្លួនដោយម្ចាស់ការ ទៅ នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសនៅតំបន់ដីសណ្តទន្លេ Cuu Long តំបន់បែក ខាងជើងភូមិភាគកណ្តាល តំបន់ Tay Nguyen និងតំបន់ឆ្នេរសមុទ្រ។

Top