• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងបេតិកភណ្ឌវប្បធម៌ពិភពលោក Hoi An គ្លាយជាគំរូ“ទេសចរណ៍បៃតង“

ឆ្នាំទេសចរណ៍ជាតិ ២០២២ បានបើកនៅទីក្រុង Hoi An នៅចុងខែមីនា ខាងមុខនេះ ក្រោមប្រធានបទ "Quang Nam - គោលដៅទេសចរណ៍បៃតង"។ ទីក្រុងកំពុងអនុវត្តសកម្ម ភាពជាក់ស្តែងជាច្រើនដើម្បីបញ្ជាក់ថា នារយៈពេលខាងមុខ ទេសចរណ៍បៃតងគឺជាទិសដៅស្នូលនៃទេសចរណ៍ខេត្ត Quang Nam និយាយដោយឡែក និងទេសចរណ៍វៀតណាមនិយាយរួម ។


   Hoi An ត្រូវបានវាយតម្លៃថា ជាទីក្រុងដែលស្និទ្ធស្នាលជាមួយបរិស្ថាន។ (រូបភាព៖ VOV)  

បច្ចុប្បន្ន ទីក្រុង Hoi An មានគំរូទេសចរណ៍បៃតងចំនួន ៥ ដែលត្រូវបានបើកឲ្យដំណើរការសាកល្បងប្រកបដោយជោគជ័យ។ បច្ចុប្បន្ននេះ អាជីវកម្មជាង៦០ អង្គភាព បានចុះហត្ថលេខាលើការប្តេជ្ញាចិត្ត និយាយថា គ្មានទេ ចំពោះកាកសំណល់ប្លាស្ទិក កំណត់គោលដៅរហូតដល់ឆ្នាំ ២០២៥ មានអង្គភាពយ៉ាងហោចណាស់ចំនួន៧០-១០០ ទទួលបានវិញ្ញាបនប័ត្រទេសចរណ៍បៃតង។ នេះជាមូលដ្ឋានសម្រាប់ទីក្រុង Hoi An ឆាប់បានទទួលស្គាល់ជា"គោលដៅទេសចរណ៍បៃតង"។ រហូតមកដល់ពេលនេះ Hoi An បានបំពេញក្រុមលក្ខណៈវិនិច្ឆ័យទេសចរណ៍បៃតង ហើយរំពឹងថានឹងបានប្រកាសបន្ទាប់ពីពិធីបើកឆ្នាំទេសចរណ៍ជាតិឆ្នាំ ២០២២។ ដូច្នេះ ខេត្ត Quang Nam គឺជាមូលដ្ឋានដំបូងគេនៅវៀតណាម កសាងបានក្រុមលក្ខណៈវិនិច្ឆ័យទេសចរណ៍បៃតង បញ្ជាក់ពីការប្តេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងសហគមន៍ ធុរកិច្ច ក្នុងពេលអនុវត្តគំរូទេសចរណ៍ប្រកបដោយនិរន្តរភាព និងស្និទ្ធស្នាលជាមួយបរិស្ថាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សហរដ្ឋអាមេរិក៖ ជម្លោះអាចនឹងបញ្ចប់ប្រសិនបើអ៊ីរ៉ង់ព្រម​ទទួលយកកិច្ចព្រមព្រៀង

សហរដ្ឋអាមេរិក៖ ជម្លោះអាចនឹងបញ្ចប់ប្រសិនបើអ៊ីរ៉ង់ព្រម​ទទួលយកកិច្ចព្រមព្រៀង

នៅថ្ងៃទី ៦ ខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ប្រសិនបើទីក្រុងតេអេរ៉ង់ទទួលយកលក្ខខណ្ឌដែលទីក្រុងវ៉ាស៊ីនតោនបាន​ដាក់​ចេញ ក្នុង​បរិបទដែលប្រភព​​ព័ត៌មានជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ ភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងបឋមដើម្បីបញ្ឈប់ជម្លោះ។

Top