• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងនិងអភិវឌ្ឍន៍ទីក្រុង Buon Ma Thuot ឱ្យក្លាយជាប៉ូលកំណើននៃតំបន់ Tay Nguyen

ពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចិត្ត “សាកល្បងនូវយន្តការ និងគោលនយោបាយជាក់ស្តែងមួយចំនួនសម្រាប់ការអភិវឌ្ឍទីក្រុង Buon Ma Thuot ខេត្ត Dak Lak” សមាជិករដ្ឋសភា បានអះអាងថា នេះជាការងារចាំបាច់ដើម្បីកសាង និងអភិវឌ្ឍន៍ទីក្រុង Buon Ma Thuot ឱ្យក្លាយជាមជ្ឈមណ្ឌល ជាប៉ូលកំណើននៃតំបន់ Tay Nguyen។
  លោក To Van Tam សមាជិករដ្ឋសភាខេត្ត Kon Tum អញ្ជើញលើកមតិ (រូបថត៖ quochoi.vn)  

បន្តកម្មវិធីនៃសម័យប្រជុំលើកទី៤ នៃរដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២  នៅទីក្រុងហាណូយ សមាជិកសភាបានពិភាក្សានៅសាលប្រជុំអំពីសេចក្តីព្រាងសេចក្តីសម្រេចចំនួន២ ស្តីពី៖ ការសាកល្បងនូវយន្តការនិងគោលនយោបាយជាក់ស្តែងមួយចំនួន សម្រាប់ការអភិវឌ្ឍទីក្រុង Buon  Ma Thuot ខេត្ត Dak Lak និងសាកល្បងផ្តល់សិទ្ធិជ្រើសរើសស្លាកលេខរថយន្តតាមរយៈការដេញថ្លៃ

ពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចិត្ត សាកល្បងនូវយន្តការ និងគោលនយោបាយជាក់ស្តែងមួយចំនួនសម្រាប់ការអភិវឌ្ឍទីក្រុង Buon Ma Thuot ខេត្ត Dak Lak សមាជិករដ្ឋសភា បានអះអាងថា នេះជាការងារចាំបាច់ដើម្បីកសាង និងអភិវឌ្ឍន៍ទីក្រុង Buon Ma Thuot ឱ្យក្លាយជាមជ្ឈមណ្ឌល ជាប៉ូលកំណើននៃតំបន់ Tay Nguyen។ លោក To Van Tam សមាជិករដ្ឋសភាខេត្ត Kon Tum បានលើកមតិថា៖ ខ្ញុំសូមស្នើរថា គួរតែមានយន្តការ និងគោលនយោបាយជាក់ស្តែងបន្ថែមទៀត ជាមួយ នឹងការលើកទឹកចិត្តខ្ពស់បំផុតលើការវិនិយោគ ពន្ធ ឥណទាន និងបច្ចេកវិទ្យា ដើម្បីឲ្យ Buon Ma Thuot អាចអភិវឌ្ឍន៍ទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ សម្រាប់កែច្នៃផលិតផលព្រៃឈើ និងរោងចក្រឧស្សាហកម្ម បង្កើតខ្សែសង្វាក់តម្លៃ និង ម៉ាកផលិតផលប្រចាំតំបន់។ គោលនយោបាយលើការលើកទឹកចិត្ត ពន្ធលើប្រាក់ចំណូលសាជីវកម្មមិនត្រូវបានគ្របដណ្តប់ ការលើកទឹកចិត្តថ្មីសម្រាប់សហគ្រាសកែច្នៃកាហ្វេ

នារសៀលថ្ងៃទី៧ ខែវិច្ឆិកា រដ្ឋសភាបានពិភាក្សាជាក្រុមលើគម្រោងច្បាប់តម្លៃ (វិសោធនកម្ម) និងគម្រោងច្បាប់ដេញថ្លៃ (ធ្វើវិសោធនកម្ម)៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top