• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្លាំង​ការពារ​សមុទ្រជប៉ុន បំពេញ​ទស្សនកិច្ច​នៅបញ្ជាការដ្ឋានប៉ូលីស​សមុទ្រ​​តំបន់​លេខ ២

នាថ្ងៃទី ១៧ ខែកុម្ភៈ គណៈប្រតិភូកម្មាភិបាល និងបុគ្គលិកនៃកប៉ាល់ Settsu និងកម្លាំងការពារសមុទ្រជប៉ុន ដឹកនាំដោយឧត្តមសេនីយ៍ត្រី Nagai Nobukazu មេបញ្ជាការរងនៃកងកម្លាំង បានទៅទស្សនាបញ្ជាការដ្ឋានប៉ូលីសសមុទ្រតំបន់លេខ ២ ដែលឈរជើងនៅខេត្ត Quang Nam ។
   (រូបថត៖ qdnd.vn)  

ទទួលជួបគណៈប្រតិភូ លោកវរសេនីយ៍ឯក Tran Quang Tuan មេបញ្ជាការប៉ូលីសសមុទ្រតំបន់លេខ ២ បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះគឺជាឱកាសដ៏ល្អសម្រាប់ភាគីទាំងពីរចែករំលែក និងស្វែងយល់បទពិសោធន៍ក្នុងការអនុវត្តច្បាប់នៅសមុទ្រ ក៏ដូចជាបង្កើនការជួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការ និងការយល់ដឹងគ្នាទៅវិញទៅមក សំដៅបង្ហាញពីទំនាក់ទំនងមិត្តភាព បង្កើនទំនុកចិត្ត និងការយោគយល់គ្នារវាងប៉ូលីសសមុទ្រវៀតណាម និងកងកម្លាំងការពារសមុទ្រជប៉ុន។

គណៈប្រតិភូកម្មាភិបាល និងបុគ្គលិកនៃកងកម្លាំងការពារសមុទ្រជប៉ុន បានទៅទស្សនាសកម្មភាពរបស់បញ្ជាការដ្ឋានតំបន់លេខ២ និងនាវាប៉ូលីសសមុទ្រលេខ ៨០០២ នៅកំពង់ផែ២១ បញ្ជាការដ្ឋានប៉ូលីសសមុទ្រតំបន់លេខ ២ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជាដៃគូយុទ្ធសាស្ត្រតែមួយគត់របស់ម៉ាឡេស៊ីក្នុងអាស៊ាន

វៀតណាមជាដៃគូយុទ្ធសាស្ត្រតែមួយគត់របស់ម៉ាឡេស៊ីក្នុងអាស៊ាន

លោកស្រីភារធារី Nguyen Thi Ngoc Anh ចាត់ទុកថា នាពេលខាងមុខ កិច្ចសហ ប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ចនឹងបន្តជាវិស័យគន្លឹះ ហើយនៅតែមានសក្ដា នុពលជាច្រើនសម្រាប់ការអភិវឌ្ឍបន្ថែមទៀត ដើម្បីជំរុញយ៉ាងខ្លាំងក្លានូវទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ី។

Top