• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធី រុងរឿងវៀតណាមឆ្នាំ ២០២២ លើកតម្កើង “ប្ញទ្ធានុភាពវៀតណាម”

នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងហាណូយ សហព័ន្ធការងារវៀតណាមបានសហការជាមួយកាសែតពលកម្ម រៀបចំកម្មវិធីរុងរឿងវៀតណាម ក្រោមប្រធានបទ “ប្ញទ្ធានុភាពវៀតណាម”។ នេះគឺជាព្រឹត្តិការណ៍ធំរបស់អង្គការសហជីពវៀតណាម សំដៅលើកតម្កើងបុគ្គល សមូហភាព គំរូឆ្នើម អាជីវកម្ម និងសហគ្រិនដែលមានសមិទ្ធិផលឆ្នើមពិសេសក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ក្នុងការកសាង និងការពារមាតុភូមិ។
  កម្មវិធី រុងរឿងវៀតណាមឆ្នាំ ២០២២ លើកតម្កើងគំរូឆ្នើមក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ។ (រូបថត៖ Phương Thoa/VOV )  

សមូហភាពចំនួន ៧ និងបុគ្គលចំនួន ៦ នាក់ដែលត្រូវបានលើកតម្កើងនៅក្នុងកម្មវិធីរុងរឿងវៀតណាមឆ្នាំនេះ បានបង្ហាញនូវសេចក្តីប្រាថ្នារក្រោកឈរឡើង ជំនះពុះពារលើការលំបាក លះបង់យ៉ាងអង់អាចក្លាហាន  ដើម្បីជីវភាពសុខសាន្តត្រាន សន្តិភាពរបស់ប្រជាជន; បុគ្គល និងអង្គភាពជាច្រើនបានក្លាយទៅជាការបំផុសគំនិតដើម្បីរីកសាយភាយថាមពលវិជ្ជមាននៅក្នុងសង្គម ជាមួយនឹងបំណងប្រាថ្នាក្រោកឈរឡើង កសាងសង្គមកាន់តែមានសុភមង្គលនិងវិបុលភាព ដោយបញ្ជាក់ពីប្ញទ្ធានុភាពវៀតណាម។

ថ្លែងមតិក្នុងកម្មវិធីនេះ ប្រធានសហព័ន្ធការងារវៀតណាម លោក Nguyen Dinh Khang បានសង្កត់ធ្ងន់ថា៖ “ក្រៅពីគុណសម្បត្តិ និងសមិទ្ធិផលសំខាន់ៗដែលសម្រេចបាន នៅមានការលំបាកជាច្រើននៅខាងមុខ ជាពេលណាៗទាំងអស់ ស្មារតីនៃសាមគ្គីភាព និងប្ញទ្ធានុភាពវៀតណាមត្រូវបន្តអះអាង និងរិកសាយភាយ។ ក្នុងបរិបទនោះ កម្មវិធី រុងរឿងវៀតណាមឆ្នាំ ២០២២ កាន់តែមានអត្ថន័យពិសេស។ គំរូឆ្នើមដែលកម្មវិធីបានលើកតម្កើងនាពេលបច្ចុប្បន្ននេះ បើទោះបីនៅក្នុងអាជីព មុខតំណែង និងវិស័យផ្សេងៗគ្នា សុទ្ធតែមានចំណុចរួមគ្នា គឺយតិភាព ការតាំងចិត្ត បំណងប្រាថ្នាលះបង់ ការបង្ហាញពីប្ញទ្ធានុភាព ភាពវៃឆ្លាត និងថាមវ័ន្តដ៏វិសេសវិសាលរបស់ប្រជាជនវៀតណាម”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ យន្តហោះពិសេសដឹកលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាស យានដ្ឋានអន្តរជាតិ Noi Bai នៃទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំ សប្តាហ៍កំពូលនៃមហា សន្និបាតអង្គការសហប្រជាជាតិ រួមផ្សំសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប្រេស៊ីល។

Top