• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីមេស្តីពីការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ និងកម្មវិធីអភិវឌ្ឍន៍និងស្តារសេដ្ឋកិច្ចសង្គមត្រូវបានសម្រេចរួចរាល់

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងវេទិការ


នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញចូលរួម និងធ្វើជាអធិបតីសម័យប្រជុំពេញអង្គនៃវេទិកាជាន់ខ្ពស់ប្រចាំឆ្នាំលើកទី៣ ស្តីពីឧស្សាហកម្ម ៤.០ ដោយគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិមទទួលរៀបចំ។

សម័យប្រជុំពេញអង្គបានធ្វើឡើងក្នុងទម្រង់ផ្សាយផ្ទាល់ផងនិងតាមប្រព័ន្ធអ៊ីនធឺណេតផង ដែលតភ្ជាប់បណ្តាញពីទីតាំងចំនួន ១០០ កន្លែងទាំងក្នុងប្រទេសនិងក្រៅប្រទេស។ ប្រធានបទនៃវេទិកាលើកនេះគឺ “ការស្តារឡើងវិញនិងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយនិរន្តរភាពក្នុងដំណាក់កាលក្រោយកូវីដ ១៩និងការពន្លឿនឧស្សាហូបនីយកម្មនិងទំនើបកម្មក្នុងយុគសម័យ ឌីជីថល”។

ថ្លែងមតិនៅវេទិកានេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ការសម្របខ្លួននិងការអភិវឌ្ឍរបស់ប្រទេសនីមួយៗក្រោមឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ ១៩ ក្នុងយុគសម័យឌីជីថលនិងសកលភាវូបនីយកម្មបច្ចុប្បន្នគឺជាបញ្ហាធំ បន្ទាន់រយៈពេលមធ្យម; ជាពិសេសផលប៉ះពាល់នៃបដិវត្តន៍ឧស្សាហកម្មលើកទីបួនកំពុងកាន់តែស៊ីជម្រៅ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងផ្តោតលើការបង្ហើយកម្មវិធីមេ ស្តីពីការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ និងកម្មវិធីស្តីពីការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ នាពេលខាងមុខ វៀតណាមនឹងបន្តអនុវត្តន៍បាវចនានៃការបន្សាំដោយសុវត្ថិភាពនិងមានភាពបត់បែន ដោយគ្រប់គ្រងជំងឺប្រកបដោយប្រសិទ្ធភាព ផ្តោតលើការលើកកំពស់គុណភាពធនធានមនុស្សសុខាភិបាល ពង្រឹងប្រព័ន្ធសុខាភិបាលមូលដ្ឋាន ថែទាំសុខភាពបង្ការ ធានាបាននូវវ៉ាក់សាំង និងថ្នាំព្យាបាលគ្រប់គ្រាន់។ ជាពិសេស លុបបំបាត់ការលំបាកសម្រាប់ផលិតកម្មនិងអាជីវកម្ម ដោយផ្តោតលើការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top