• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិកឆ្នាំ២០១៨បានបញ្ចប់ប្រកបដោយល្អប្រសើរនៅខេត្ត Khanh Hoa

នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ នៅកំពុងផែ Nha Trang រដ្ឋអំណាចខេត្ត Khanh Hoa បានរៀបចំពិធីជូនដំណើរក្រុមនាយទាហាននិងមន្ត្រីនៃនាវាមន្ទីពេទ្យ USNS Mercy របស់អាមេរិកដែលត្រៀមចាកចេញពីកំពង់ផែ Nha Trang បន្ទាប់ពីរយៈពេល២សប្តាហ៍បំពេញទស្សនកិច្ចនៅតំបន់នេះ។

 លោក Duong Nam Khanh នាយករងមន្ទីរកិច្ចការបរទេសខេត្ត Khanh Hoa អញ្ជើញជូនផ្កាចំពោះមន្ត្រីនៅនាវា
មន្ទីរពេទ្យ USNS Mercy មុននឹងចាកចេញពីកំពង់ផែរ Nha Trang (រូបថតៈ TTXVN)

ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តឡើងក្នុងក្របខ័ណ្ឌនៃកម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិក (PP១៨) ដែលអូសបន្លាយកាល​ពីថ្ងៃទី១៧ ខែឧសភាមក។ ជាក់ស្តែងគឺកម្មវិធីនេះ បានសម្រេចការកសាងថ្មីនិងជួសជុលថ្នាក់រៀនជាច្រើន។ ទន្ទឹមនឹងនោះ ជំនាញការ អ្នកបច្ចេកទេសរបស់ PP១៨ ក៏បានរៀបចំវគ្គហ្វឹកហាត់ ផ្លាស់ប្តូរបទពិសោធន៍​អំពីការទប់ទល់ជាមួយគ្រោះធម្មជាតិ រៀបចំវគ្គហ្វឹកហាត់សង្គ្រោះការលង់ទឹកសម្រាប់សិស្សានិស្សិតជាង​ ១០០ នាក់។

នេះជាសកម្មភាពលើកទៅ១៣របស់កម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិកដែលបានរៀបចំឡើងនៅខេត្ត Khanh Hoa ជាលើកទី២។ ក្រៅពីអាមេរិក ចូលរួមក្នុងកម្មវិធីនេះនៅមានវត្តមានរបស់កងលកម្លាំងទ័ពជើងទឹកអាមេរិក ជប៉ុននិងដៃគូវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្វាគមន៍កម្ពុជានិងថៃក្នុងការចុះហត្ថលេខាលើឯកសារសន្តិភាព

វៀតណាមស្វាគមន៍កម្ពុជានិងថៃក្នុងការចុះហត្ថលេខាលើឯកសារសន្តិភាព

នេះគឺជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង នៅពេលបញ្ចេញមតិអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលកម្ពុជា និងថៃបានចុះហត្ថលេខាលើឯកសារសន្តិភាព ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបានធ្វើឡើងនៅប្រទេស ម៉ាឡេស៊ី។

Top