• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ "ឱកាសមាស" បង្កើតឡើងវិញនូវបរិយាកាស ប្រវត្តិសាស្ត្រនៃសរទរដូវបដិវត្តន៍

កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ “ឱកាសមាស” តភ្ជាប់ទីកន្លែងប្រកបដោយ អត្ថន័យប្រវត្តិសាស្ត្រចំនួន៣៖ បង្គោលទង់ជាតិហាណូយ - និមិត្តរូបនៃស្មារតីឯករាជ្យ; ទីលាន Ngo Mon (ទីក្រុងហ្វេ) - កន្លែងតភ្ជាប់អតីតកាលជាមួយបច្ចុប្បន្ន; និងកំពង់ផែ Nha Rong (ទីក្រុងហូជីមិញ) - កន្លែងដែលលោកប្រធានហូជីមិញបានចាប់ផ្ដើមដំណើរ រំដោះជាតិ។
ការសម្ដែងសិល្បៈនៅកម្មវិធី។ (រូបថត៖ VOV)

ដើម្បីអបអរសាទរខួបលើកទី ៨០ ជោគជ័យនៃបដិវត្តខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥) និងទិវាបុណ្យជាតិ (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥) កាលពីយប់ថ្ងៃទី ២២ សីហា គណៈកម្មាធិការឃោសនាអប់រំនិងចលនាមហាជនមជ្ឈិម និងស្ថានីយទូរទស្សន៍វៀតណាម បានរៀបចំកម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ “ឱកាសមាស” ដែលតភ្ជាប់ភូមិភាគទាំង៣ក្នុងប្រទេស។ លោកប្រធានរដ្ឋ លឿង គឿង បាន ចូលរួមកម្មវិធីនៅទីក្រុងហាណូយ; លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចូលរួម នៅទីក្រុងហ្វេ និងលោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានចូលរួមនៅទីក្រុងហូជីមិញ។

កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ “ឱកាសមាស” តភ្ជាប់ទីកន្លែងប្រកបដោយ អត្ថន័យប្រវត្តិសាស្ត្រចំនួន៣៖ បង្គោលទង់ជាតិហាណូយ - និមិត្តរូបនៃស្មារតីឯករាជ្យ; ទីលាន Ngo Mon (ទីក្រុងហ្វេ) - កន្លែងតភ្ជាប់អតីតកាលជាមួយបច្ចុប្បន្ន; និងកំពង់ផែ Nha Rong (ទីក្រុងហូជីមិញ) - កន្លែងដែលលោកប្រធានហូជីមិញបានចាប់ផ្ដើមដំណើរ រំដោះជាតិ។

កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់នេះមាន ៣ ជំពូក ដែលត្រូវបានរៀបចំតាម លំហូរពេលវេលាពីអតីតកាលរហូតដល់បច្ចុប្បន្ន ដោយបង្កើតឡើងវិញនូវទំព័រប្រវត្តិ វីរភាពរបស់ប្រជាជាតិក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក ព្រមទាំងរំលេចពីសមិទ្ធិផល របស់ប្រទេសជាតិក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

នេះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រ ដោយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ សហការជាមួយគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ។

Top