• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់វៀតណាមសម្រាប់ឆ្នាំអាស៊ាន ២០២២

ក្រោយពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា។
 ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន បានជួបសំណេះសំណាលជាមួយប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue មុនពេលជួបពិភាក្សាការងារ។ រូបថត៖ Doan Tan – VNA

ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅវៀតណាម លោក ចាយ ណាវុធ បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា ក្នុងបរិបទដែលប្រទេសទាំងពីរបានរំលឹកខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូត។

ក្នុងបទសំភាសន៍ជាមួយសារព័ត៌មាន ក្រោយពីដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នៅកម្ពុជា និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា លោកឯកអគ្គរាជទូត ចាយ ណាវុធ បានសង្កត់ធ្ងន់ថា កម្ពុជាទទួលបានការជួយឧបត្ថម្ភដ៏ធំធេងរបស់វៀតណាម ជាពិសេសគឺបច្ចេកវិទ្យា និងធនធានមនុស្ស ដើម្បីសម្រេចល្អនូវតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២២។

ក្រោយពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា។ លោកឯកអគ្គរាជទូត ចាយ ណាវុធ បានអះអាងថា វៀតណាមគឺជាសមាជិកដ៏សកម្មរបស់ AIPA ហើយសម្ដែងជំនឿជាក់ថា វៀតណាមនឹងចូលរួមវិភាគទានច្រើនថែមទៀតសម្រាប់ AIPA ក៏ដូចជាការដែលកម្ពុជាបានរៀបចំ AIPA 43 ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top