• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជារៀបចំវេទិកា “រាជរដ្ឋាភិបាល - ផ្នែក​ឯកជន” លើកទី ១៩

នាថ្ងៃទី ១៣ ខែវិច្ឆិកា នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ក្រោមអធិបតីភាព របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

វេទិកា “រាជរដ្ឋាភិបាល-ផ្នែកឯកជន” លើកទី១៩ បានបង្ហាញពីភាពចាំបាច់នៃរបៀបវារៈសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ រួមគ្នាឆ្ពោះទៅរកបំណងប្រាថ្នាទូទៅលើចក្ខុវិស័យកម្ពុជា ដល់ឆ្នាំ២០៥០ ដើម្បីក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមខ្ពស់។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញថ្លែងនៅក្នុងវេទិកា រាជរដ្ឋាភិបាល - ផ្នែកឯកជន លើកទី ១៩ ឆ្នាំ២០២៣។ រូបថត៖ Reuters)

វេទិកាលើកនេះត្រូវបានចាត់ទុកជាសម័យប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រីបើកទូលាយ ពីព្រោះវិស័យឯកជនជាដៃគូសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ។ នេះក៏ជាវេទិកាសន្ទនាសំដៅដោះស្រាយបញ្ហាប្រឈម ការព្រួយបារម្ភរបស់សហគ្រិននិងវិនិយោគិន រួមចំណែកជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។

នៅក្នុងវេទិកានេះ នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីម្តងទៀតនូវការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយ និងជំរុញការអនុវត្តដំណោះស្រាយកំណែទម្រង់ ក្រោមពាក្យស្លោកថា “ដើម្បីកំណើន ការងារធ្វើ សមធម៌ ប្រសិទ្ធភាព និងចីរភាព” រួមជាមួយវិធីសាស្រ្តទទួលបាន “កម្លាំងចលករនៃប្រព័ន្ធ ជាមួយភាគីពាក់ព័ន្ធ” សំដៅកសាងមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកចក្ខុវិស័យរបស់កម្ពុជា នៅឆ្នាំ២០៥០៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top