• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជារៀបចំពិធីរំលឹកខួបលើកទី៤៣នៃទិវាចងចាំនៃដំណើរឆ្ពោះទៅការរំដោះជាតិរបស់សម្ដេចតេជោ ហ៊ុន សែន

នាព្រឹកថ្ងៃទី២០ មិថុនា នៅស្រុក មេមត់ ខេត្តត្បូងឃ្មុំ បានប្រព្រឹត្តទៅនូវពិធីរំលឹកខួបលើកទី៤៣នៃទិវាចងចាំនៃដំណើរឆ្លងកាត់ព្រំដែនឆ្ពោះទៅកាន់ប្រទេសវៀតណាមរបស់សម្ដេចតេជោ ហ៊ុន សែនដើម្បីស្វែងរកការគាំទ្ររបស់វៀតណាមក្នុងការរំដោះជាតិនិងប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
 

បណ្ដាតំណាងចូលរួមពិធីរំលឹកខួប។ (រូបថត៖ VOV)


អញ្ជើញថ្លែងនៅពិធីនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានអះអាងថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។ ហេតុដូច្នេះ ត្រូវការអប់រំជំនាន់ក្រោយៗឲ្យយល់ដឹងថែមទៀតអំពីទំនាក់ទំនងសហប្រតិបត្តិការនិងការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម។ ក្នុងគ្រប់កាលៈទេសៈ កម្ពុជា-វៀតណាមតែងតែពឹងពាក់គ្នា ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកជាក់ជាពុំខានឡើយ។

គួរជម្រាបថា កាលពីថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ សម្ដេចតេជោ ហ៊ុន សែន ដែលកាលនោះមានអាយុ២៥ឆ្នាំ បានសម្រេចចិត្តធ្វើដំណើរពីភូមិកោះថ្ម ឃុំទន្លួង ស្រុកមេមត់ ខេតតត្បូងឃ្មុំ ឆ្លងកាត់ព្រំដែន ឆ្ពោះទៅកាន់ប្រទេសវៀតណាមដើម្បីស្វែងរកការគាំទ្រក្នុងការរំដោះជាតិនិងប្រជាជនកម្ពុជាឲ្យរួចផុតពីរបប ប៉ុល ពត ដ៏សែនឃោឃៅ។ ហើយការសម្រេចចិត្តដ៏ត្រឹមត្រូវ ផ្សងព្រេងនេះ បាននាំមកនូវជ័យជំនះដ៏មហិមារសម្រាប់បដិវត្តន៍កម្ពុជា ដោយផ្ដួលរលំរបបខ្មែរក្រហមដ៏ឃោឃៅនាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ព្រមទាំងសង្គ្រោះជីវិតរបស់ប្រជាជនកម្ពុជារាប់លាននាក់ដែលកំពុងជួបប្រទះនឹងគ្រោះប្រល័យពូជសាសន៍ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top