• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាពន្លឿនផែនការសាងសង់ផ្លូវល្បឿនលឿនទៅកាន់ប្រទេសវៀតណាម

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រុមហ៊ុនចិនមួយ ធ្វើការសិក្សាលទ្ធភាពលើ​គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅទីក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនជាមួយវៀតណាម។  របាយការណ៍នេះគ្រោងនឹងបញ្ចប់នៅខែធ្នូឆ្នាំ២០២១នេះ ហើយបន្ទាប់មក ដាក់ជូនក្រសួងនិងទីភ្នាក់ងារពាក់ព័ន្ធ ដើម្បីផ្ទៀងផ្ទាត់និងត្រួតពិនិត្យមុននឹងអនុម័ត។ យោងតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ភាគីវៀតណាមនឹងបើកដំណើរការ សាងសង់ផ្លូវល្បឿនលឿនពីទីក្រុងហូជីមិញទៅច្រកទ្វារអន្តរជាតិ Moc Bai ខេត្តTay Ninh ឲ្យបានឆាប់ៗ ដើម្បីតភ្ជាប់ជាមួយផ្លូវហាយវេថ្មីរបស់កម្ពុជា។ តាមគម្រោង ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនឹងក្លាយជាផ្លូវហាយវេទី ២ នៅកម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនតភ្ជាប់ទីក្រុងពីរគឺរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ ដែលបច្ចុប្បន្នបានបញ្ចប់ការសាងសង់បាន ៦០% ហើយ។ ក្រៅពី គម្រោងផ្លូវល្បឿនលឿន ក្រសួងសាធារណការនិងដឹកជញ្ជូននិងសាធារណការកម្ពុជាក៏បានអនុញ្ញាតឱ្យធ្វើការសិក្សាលទ្ធភាពសម្រាប់គម្រោងផ្លូវដែកពីភ្នំពេញទៅកាន់វៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។

Top