កម្ពុជាទទួលពាក្យចុះឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតសកល
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (NEC) បានឲ្យដឹងថា៖ នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៨ ជាថ្ងៃដំបូងទទួលពាក្យចុះឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតសកលរបស់បណ្ដាគណបក្សនយោបាយ ក្នុងប្រទេសស្ថាប័ននេះទទួលបានពាក្យចុះឈ្មោះរបស់គណបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចរបស់នាយរដ្ឋមន្ត្រីសម្តេច តេជោ ហ៊ុន សែន និងគណបក្សយុវជនកម្ពុជា (CYP)។ តាមគំរោងការបោះឆ្នោតសកលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៩ ខែកក្កដា ខាងមុខ។ ពេលវេលាចុះឈ្មោះជាបេក្ខជនសំរាប់បណ្ដាគណបក្សនយោបាយនិងបេក្ខជន អូសបន្លាយដល់ថ្ងៃទី ១៤ ឧសភា។ អ្នកនាំពាក្យ NEC លោក ឌឹម សុវណ្ណារុំ បានឲ្យដឹងថា៖ រហូតមកដល់ពេលនេះ មានគណបក្សចំនួន ១៨ បានមកយកពាក្យឈរឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនហើយ។ ខណៈពេលនោះ អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជាបានឲ្យដឹងថា៖ ក្នុងទូទាំងប្រទេសកម្ពុជាមានគណបក្សនយោបាយចំនួន ៣៨ ដែលក្រសួងនេះទទួលស្គាល់។ នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៨ ក្រសួងមហាផ្ទៃកម្ពុជាបានទទួលស្គាល់បន្ថែមគណបក្សនយោបាយថ្មីគឺគណបក្ស «ឆន្ទះខ្មែរ» និងគណបក្ស «ខ្មែរត្រិកឈរឡើង»៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម