• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាត្រួតពិនិត្យសន្តិសុខសម្រាប់ដំណើរការបោះឆ្នោតរដ្ឋសភា

 នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ កងកម្លាំងប្រដាប់អាវុធនានានៅកម្ពុជា បាន​អនុវ​ត្ត​ការ​ត្រួត​ពិនិត្យ​នៅ​ពហុកីឡ​ដ្ឋាន​ជាតិអូឡាំពិក ដើម្បីត្រៀមលក្ខណៈការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋចំពោះ​ការ​បោះ​ឆ្នោត​​រដ្ឋស​ភាកម្ពុជា គ្រោងនឹងប្រារព្ធនាថ្ងៃទី២៩ ខែកក្កដា។
 
កម្លាំង​នគរបាលចំនួន៤.៦២៥ បានប្រមូលផ្តុំ នៅកីឡាដ្ឋានជាតិអូឡាំពិកនៃរដ្ឋធានីភ្នំពេញ ដើម្បីត្រួត​ពិនិត្យនូវ​វិធាន​ការទប់ទល់ជាមួយបញ្ហាសន្តិសុខនៅក្នុងដំណើរការបោះឆ្នោតនាថ្ងៃទី២៩ខែកក្កដា។
 
ក្នុងការបោះឆ្នោត​នេះ អ្នកបោះឆ្នោតកម្ពុជានឹងទៅបោះឆ្នោតជ្រើសតាំងសមាជិក សមាជិកាចំនួន១២៥រូប។ គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោតកម្ពុជា (NEC) បានជូនដំណឹងថា គណៈបក្ស​នយោបាយ​ជាផ្លូវ​ការ​ចំនួន​២០នឹង​ចូលរួមការបោះ ឆ្នោត ដោយមានអ្នកបោះឆ្នោត៨,៣៨លាននាក់។ យុទ្ធនាការឃោសនា​រកសំឡេង​ឆ្នោតលើ​កនេះ​របស់កម្ពុជា បានប្រព្រឹត្តទៅក្នុងរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី៧ដល់​ថ្ងៃទី២៧ខែកក្កដា ដើម្បី​ឈានដ​ល់ការបោះឆ្នោតនាថ្ងៃទី២៩កក្កដាផង​ដែរ៕​

 

តាម VOV5 -  ​វិទ្យុសំឡេង​វៀតណាម
 

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។

Top