នៅក្នុងជំនួបនេះ
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក ផាន វ៉ាន យ៉ាង បានអះអាងថា
វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់និងផ្តល់អាទិភាពកំពូលជានិច្ចក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អ
មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
និរន្តរភាពយូរអង្វែងសម្រាប់កម្ពុជា; តែងតែគាំទ្រខ្ពស់បំផុតដល់គណបក្សប្រជាជនកម្ពុជា
គាំទ្រកម្ពុជាឯករាជ្យ សន្តិភាព អភិវឌ្ឍន៍ និងដើរតួនាទីកាន់តែធំនៅលើឆាកអន្តរជាតិ។
លោករដ្ឋមន្ត្រីបានជម្រាបជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោកទៀ សីហា។ តាមនោះ
ភាគីទាំងពីរបានវាយតម្លៃលើលទ្ធផលនៃកិច្ចសហប្រតិ
បត្តិការក្នុងវិស័យការពារជាតិទ្វេភាគីក្នុងរយៈពេលកន្លងមក
ព្រមទាំងបានចុះហត្ថលេខាលើពិធីសារនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
ដំណាក់កាល ២០២៥-២០២៩ និងផែនការសហប្រតិបត្តិការឆ្នាំ ២០២៥។
អញ្ជើញជាការឆ្លើយតប
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកាន់តែបានពង្រឹងនិងពង្រីកលើគ្រប់វិស័យរវាងកម្ពុជា
និងវៀតណាម; លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ
វៀតណាមដែលតែងតែគាំទ្រនិងជួយកម្ពុជាក្នុងបុព្វហេតុតស៊ូ រំដោះជាតិ
សង្គ្រោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ និងក្នុងការងារកសាង
និងអភិវឌ្ឍន៍ប្រទេសនាសព្វថ្ងៃ; អះអាងថា
កម្ពុជានឹងសហការជាមួយ វៀតណាម ដើម្បីការពារ ថែរក្សា
និងពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យបន្តអភិវឌ្ឍន៍ឡើងដល់កម្រិតខ្ពស់ថ្មី
និងមរតកទៅមនុស្សជំនាន់ក្រោយ។ ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំការពារជាតិនៃប្រទេសទាំងពីរ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា
កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិកម្ពុជា-វៀតណាម កាន់តែស៊ីជម្រៅ
មានប្រសិទ្ធភាព និងជាក់ស្តែង
បន្តពង្រឹងឋានៈរបស់ខ្លួនជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគី៕






