• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាជួយឧបត្ថម្ភវៀតណាមនូវសំភារៈ បរិក្ខាពេទ្យ និងថវិកា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការផ្តល់ជំនួយថវិកានិងម៉ាស់នេះបង្ហាញនូវស្មារតីរួមសហការគ្នាក្នុងនាមប្រទេសជាមិត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១  បានសម្រេចឧបត្ថម្ភវៀតណាមថវិកានិងសំភារៈបរិក្ខាពេទ្យ ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ក្នុងបរិបទ ដែលទីក្រុងហូជីមិញកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ ។ 

ជាក់ស្ដែងកម្ពុជាបានជួយឧបត្ថម្ភថវិកា ២០ ម៉ឺនដុល្លារ និងមានម៉ាស់ធម្មតាចំនួន ១ លានម៉ាស់ និងម៉ាស់វេជ្ជសាស្ត្រចំនួន ១០ម៉ឺនម៉ាស់ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០ គ្រឿងជូនទៅរដ្ឋាភិបាលវៀតណាម ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់វៀតណាម ដែលកំពុងរងការរាតត្បាតដោយជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការផ្តល់ជំនួយថវិកានិងម៉ាស់នេះបង្ហាញនូវស្មារតីរួមសហការគ្នាក្នុងនាមប្រទេសជាមិត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ដល់ឆ្នាំ ២០៣០ វៀតណាមនឹងមានសហគ្រាសកសិកម្មដ៏រឹងមាំមួយចំនួន ឈានមុខគេក្នុងតំបន់ និងពិភពលោក

ដល់ឆ្នាំ ២០៣០ វៀតណាមនឹងមានសហគ្រាសកសិកម្មដ៏រឹងមាំមួយចំនួន ឈានមុខគេក្នុងតំបន់ និងពិភពលោក

សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Tran Cam Tu ទើបតែចុះហត្ថលេខា និងចេញសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយស្តីពីការបន្តអនុវត្តសេចក្តីសម្រេចលេខ ១៩/២០២២ របស់មជ្ឈិមបក្ស លើកទី ១៣ ស្តីពីកសិកម្ម កសិករ និងតំបន់ជនបទរហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

Top