កម្ពុជាចាប់ផ្តើមយុទ្ធនាការស្វែងរកសម្លេងគាំទ្រក្នុងការបោះឆ្នោតរដ្ឋសភា
នាព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០១៨ នៅកម្ពុជា គណបក្សនយោបាយចំនួន ២០ បានចាប់ផ្តើមយុទ្ធនាការបំផុសសម្លែងគាំទ្រក្នុងការបោះឆ្នោតរដ្ឋសភាដែលគ្រោងនឹងប្រារព្ធឡើងនាថ្ងៃទី ២៩ កក្កដា ខាងមុខ។ តាមសាលាក្រុងរាជធានីភ្នំពេញ គណបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចបានប្រមូលផ្តុំបក្ខជននិងអ្នកគាំទ្រ ចំនួន ៦ សែននាក់នៅមជ្ឈមណ្ឌលតាំងពិពណ៌កោះពេជ្រ បន្ទាប់នោះនឹងដង្ហែក្បួនលើវិថីនៃខ័ណ្ឌស្រុកទាំង ១២ នៅរាជធានី។ ពេលនោះ គណបក្ស FUNCIPEC បានប្រមូលផ្តុំមមនុស្សចំនួន ២ ពាន់នាក់។ យុទ្ធនាការបំផុសសម្លេងគាំទ្រក្នុងការបោះឆ្នោតរដ្ឋសភាលើកនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ២០ ថ្ងៃ ហើយបញ្ចប់ នាថ្ងៃទី ២៧ កក្កដា ដើម្បីដំណើរការបោះឆ្នោតនាថ្ងៃទី ២៩ កក្កដា។ ក្រសួងមហាផ្ទៃកម្ពុជាបានឲ្យដឹងថា៖ ទាហានប៉ូលីសចំនួន ៨ ម៉ឺននាក់ត្រូវបានដាក់ពង្រាយដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ក្នុងរយៈពេលប្រព្រឹត្តទៅការបោះឆ្នោត។ តាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជាបានឲ្យដឹងថា៖ មានអ្នកសង្គេតការចំនួន ៥ ម៉ឺននាក់ ក្នុងនោះ មានអ្នកសង្គេតការអន្តរជាតិចំនួន ៨០០ នាក់ បានចុះបញ្ជីតាមដានការបោះឆ្នោតលើកនេះ។
ក្រៅពីនោះមានអ្នកកាសែតជាតិនិងអន្តរជាតិចំនួន ៩០០ នាក់បានចុះបញ្ជីធ្វើបេសកកម្មនៅការបោះឆ្នោតលើកនេះដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម