ព័ត៌មាន
កងកម្លាំងជួយសង្គ្រោះរបស់វៀតណាម បានចូលដល់តំបន់រងគ្រោះដោយការរញ្ជួយដីក្នុងរដ្ឋធានី Naypyitaw នៃប្រទេសមីយ៉ាន់ម៉ា
តាមរយៈការពិភាក្សា ភាគីទាំងពីរបានឯកភាពគ្នាលើប្រតិបត្តិការ ខ្លឹមសារ វិធីសាស្ត្រនិងមធ្យោបាយរៀបចំការស្វែងរកនិងជួយសង្គ្រោះនៅកន្លែងកើតហេតុ។
ពិភាក្សាជាមួយតំណាងភាគីមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ត្រី Pham Van Ty អនុប្រធានការិយាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិឆ្លើយតបគ្រោះមហន្តរាយ ស្វែងរក និងជួយសង្គ្រោះ អនុប្រធាននាយកដ្ឋានស្វែងរកនិងជួយសង្គ្រោះ (ក្រសួងការពារប្រទេស) ប្រធានកងកម្លាំងជួយសង្គ្រោះរបស់កងទ័ព វៀតណាមប្រចាំប្រទេសមីយ៉ាន់ម៉ា រំពឹងថាគណៈប្រតិភូនៃកងទ័ពប្រជាជនវៀតណាមនិងក្រសួងនគរបាលវៀតណាម ធ្វើប្រតិបត្តិការជា៣ក្រុម ដោយស្មារតីស្វែងរកលឿនបំផុតតាមដែលអាចធ្វើទៅបាន ។
"ឆ្កែជំនាញស្វែងរកដោយហិតក្លិនមនុស្សនៅក្នុងគំនរបាក់បែក។ បន្ទាប់មក កម្លាំងវិស្វកម្មសង្គ្រោះនឹងប្រើប្រាស់ឧបករណ៍ឯកទេស ជាមួយប្រព័ន្ធរ៉ាដាជ្រាបចូលជញ្ជាំង ស្វែងរកដោយរូបភាពនិងសំឡេង ដើម្បីកំណត់ទីតាំងជនរងគ្រោះបានយ៉ាងត្រឹមត្រូវ ធ្វើជាមូលដ្ឋានសម្រាប់យើងក្នុងការជីកកកាយនិងស្វែងរក។ ទន្ទឹមនឹងនោះ យើងមានកម្លាំងពេទ្យយោធាចំនួន៣០នាក់ ត្រៀមខ្លួនដាក់ពង្រាយកន្លែងព្យាបាលខ្នាតតូច ដោយធ្វើការព្យាបាលទាំងផ្នែកខាងក្នុង និងវះកាត់។ ក្រុមនីមួយៗមានជំនាញនិងបទពិសោធន៍ខុសៗគ្នា”។
បន្ទាប់ពីកិច្ចពិភាក្សា ក្រុមការងារបានចុះទៅដល់ទីតាំងស្វែងរក ដែលមានចម្ងាយ ២៥គីឡូម៉ែត្រ ។ ក្នុងអាកាសធាតុ ៤១ អង្សាសេ នៅប្រទេសមីយ៉ាន់ម៉ា ក្រុមជួយសង្គ្រោះវៀតណាមបានដាក់ពង្រាយកម្លាំងយ៉ាងឆាប់រហ័ស ដោយប្តេជ្ញាក្នុងស្មារតីស្វែងរកនិងជួយសង្គ្រោះឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។
នាថ្ងៃដដែល ក្រុមការងារវៀតណាមបានប្រគល់បាយកាតាកចំនួន ៣០ តោនដល់តំណាងប្រទេស មីយ៉ាន់ម៉ា ដើម្បីឧបត្ថម្ភដល់ជនរងគ្រោះដោយគ្រោះរញ្ជួយដី៕








